Liverpool ឡើងមក​ឈរ​លើ​កំពូល​តារាង ខណៈ Man City ស្គាល់ការ​ចាញ់​ជាលើក​ដំបូង

  • 2018-12-09 00:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហង្ស​ក្រហម​ Liverpool បាន​ឡើង​មក​ឈរ​លើ​កំពូល​តារាង Premier League ហើយ ក្រោយ​បំបាក់ AFC Bournemouth ៤-០ កាលពី​យប់មិញ។ ក្នុង​នោះ Mohamed Salah ធ្វើបាន​ហេតទ្រីក នៅនាទី​២៥, ៤៨ និង ៧៧ និង​១គ្រាប់​ទៀត​ជា​បាល់ស៊ុត​ចូល​ខ្លួន​ឯង​ដោយ​កីឡាករ​របស់ Bournemouth គឺ Cook នៅ​នាទី៦៨។

ចំណែក​ក្រុម​មេឃខៀវ Manchester City បាន​ស្គាល់​ការចាញ់​ជាលើក​ដំបូង ក្រោម​ថ្វីជើង​ម្ចាស់ផ្ទះ​តោខៀវ Chelsea ក្នុង​លទ្ធផល ០-២។ ២គ្រាប់​នេះធ្វើបាន​ដោយ Kante នៅ​នាទី​៤៥ និង David Luiz នៅនាទី​៧៨។

គិតត្រឹម​សប្តាហ៍​ទី១៦​នេះ Liverpool គឺជា​ក្រុម​តែមួយ​គត់​នៅ Premier League ដែលមិន​ទាន់ស្គាល់​ការចាញ់​នៅឡើយ ឈរនៅ​លេខ១ មាន​៤២ពិន្ទុ, Manchester City ធ្លាក់មក​លេខ​២វិញ មាន​៤១ពិន្ទុ, Tottenham Hotspur លេខ​៣ មាន ៣៦​ពិន្ទុ ដោយ​យកឈ្នះ Leicester City ២-០, Chelsea លេខ៤ មាន ៣៤ពិន្ទុ, Arsenal លេខ៥ មាន៣៤​ពិន្ទុ ដោយយក​ឈ្នះ Huddersfield Town ១-០ និង Manchester United លេខ៦ មាន ២៦​ពិន្ទុ ដោយ​បំបាក់ Fulham ៤-១៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;