ជប៉ុន គ្រោង​ចំណាយ ២៤០ពាន់​លាន​ដុល្លារ ទិញ​អាវុធ​បន្ថែម​ទៀត​ពី​អាមេរិក

  • 2018-12-09 03:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុន គ្រោង​នឹង​បង្កើន​ការ​ចំណាយ​យោធា​ក្នុង​រយៈពេល​៥ឆ្នាំ​ខាងមុខ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​សន្តិសុខ និង​បញ្ហា​ភាពលើស​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ នេះបើ​តាម​ការចុះផ្សាយរបស់ Nikkei Business Daily កាលពីថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០១៨។

ក្រសួង​ការពារជាតិ​ជប៉ុន គ្រោងនឹង​ចំណាយ​យ៉ាងហោច​ណាស់ ២៧ទ្រីលាន​យ៉េន (២៤០ពាន់លាន​ដុល្លារ) នៅចន្លោះ​ពីខែ​មេសា ២០១៩ ដល់ ខែ​មីនា ២០២៤ ជាមួយ​នឹង​កំណើន​នៃការ​ចំណាយ ១,១% ក្នុង​មួយឆ្នាំ។ ចំពោះ​ការចំណាយ​នេះ គណៈ​រដ្ឋមន្រ្តី​ជប៉ុន នឹង​ប្រជុំ​សម្រេច នាពេល​កណ្តាលខែធ្នូ​ខាងមុខនេះ។

កងទ័ពជប៉ុន ក្នុងអំឡុងពេលមានសមយុទ្ធមួយនៅក្រុង Sasebo ខេត្តណាហ្គាសាហ្គី នាពេលកន្លងមក (រូបថត៖ Reuters)
បើតាម​សារព័ត៌មាន​ដដែល​នេះ គម្រោង​ចំណាយ​យោធា​ដ៏សន្ធឹកសន្ធាប់​នេះ គឺ​ដើម្បី​ឆ្លើយតប និង​ត្រៀមទប់ទល់​ពីការ​វាយប្រហារ​មីស៊ីល​របស់​កូរ៉េ​ខាងជើង និង​អំណាច​យោធា​របស់​ចិន លើ​ដែនទឹក និង​អាកាស នៅ​តំបន់​សមុទ្រ​ជុំវិញ​ប្រទេស​ជប៉ុន។

ចំណែក​គោលបំណង​មួយ​ទៀត​របស់​ជប៉ុន គឺចង់​សម្រួល​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ខណៈ​ដែល​លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​ជំរុញ​ឱ្យជប៉ុន ទិញ​ទំនិញ​បន្ថែម​ពីអាមេរិក ក្នុងនោះ​រួមមានទាំង​ឧបករណ៍​យោធា​ផងដែរ។ កន្លងមក​ អាមេរិក បាន​គំរាម​ដំឡើង​ពន្ធលើ​រថយន្ត​ដែលនាំចូល​ពីជប៉ុន ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;