លោក​ ផៃ ស៊ីផា​ន ឆ្លើយតប​ជុំវិញ​ការបារម្ភ​របស់​លោក​រ៉ុង ឈុន រឿងពន្ធ ​​EBA

  • 2018-12-11 01:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​អះអាង​ជាថ្មី ជុំវិញ​បញ្ហា​នៃ​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ពី​សំណាក់​សហភាព​អឺរ៉ុប​។ អ្នកនាំពាក្យ​រូប​នេះ មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការវាយតម្លៃ និង​បាន​ត្រៀមលក្ខណៈ​រួចស្រេច ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​។

លោក ​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល
ការ​អះអាង​ជា​ថ្មី​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក ​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​សម្តែង​ការ​ព្រួយបារម្ភ​ ជុំវិញ​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA លើ​ទំនិញ​កម្ពុជា​។​

យ៉ាងណាមិញ លោក​ ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ការ​លើកឡើង​នេះ គឺ​ក្រោម​និន្នាការ​នយោបាយ និង​មិនមែន​ជា​មនុស្ស​សុចរិត ក្នុង​ការ​ដោះស្រាយ ដើម្បី​ផលប្រយោជន៍​កម្មករ​ទេ​។

លោក​អះអាង​ថា បច្ចុប្បន្ន​កម្ពុជា​បាន​ និង​​កំពុង​បន្ត​កិច្ច​សហ​ប្រតិបត្តិកា​រយ៉ា​ង​ល្អ និង​ជិតស្និទ្ធ​ជាមួយ​សហភាព​អឺរ៉ុប ទាំង​ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ផ្នែក​ផ្សេងៗ​ទៀត ដើម្បី​ផលប្រយោជន៍​រួម​គ្នា​ទៅវិញទៅមក​។ នៅ​ក្នុង​ស្ថានភាព​នេះ សហភាព​អឺរ៉ុប និង​កម្ពុជា នៅតែ​បន្ត​រក្សា​ភាព​ជា​ដៃគូ ក្នុង​កិច្ច​សន្ទនា ដើម្បី​ថែរក្សា​ផលប្រយោជន៍​រួម ដែល​កើត​ចេញ​ពី​ការ​អនុគ្រោះ​ពន្ធ EBA ជាមួយ​នឹង​កិច្ចធានា នូវ​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​រៀង​ៗ​ខ្លួន​។

​សូម​បញ្ជាក់​ថា សហភាព​អឺរ៉ុប បាន​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រយៈពេល​មួយ​ឆ្នាំ ដើម្បី​ស្តារ​ឡើងវិញ​នូវ​ស្ថានភាព នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​ចងក្រង​ព័ត៌មាន​ចាំបាច់​នានា នៅ​មុន​ពេល​ខ្លួន សម្រេច​ដក​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;