Liverpool និង Spurs បាន​ឡើង​ទៅ​វគ្គ ១៦ក្រុម​ UCL យ៉ាង​ត្រដាបត្រដួស

  • 2018-12-12 02:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool និង Tottenham Hotspur បាន​កក់​សំបុត្រ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ UEFA Champions League យ៉ាង​ត្រដាបត្រដួស បន្ទាប់ពី​ Liverpool បាន​យក​ឈ្នះ Napoli ដោយ​លទ្ធផល ១-០ ខណៈ Spurs ទប់​ស្មើ ១-១ ជាមួយ Barcelona ក្នុង​ការ​ប្រកួត​បញ្ចប់​វគ្គ​ចែក​ពូល កាល​ពី​យប់មិញ។

ក្រោយ​ជ័យ​ជម្នះ​យប់​មិញ ក្រុម​ហង្ស​ក្រហម Liverpool មាន​ពិន្ទុ ៩ ស្មើ Napoli ក្នុង​ពូល​ C ប៉ុន្តែ​គិតតាម Head to Head ហង្ស​ក្រហម ជា​ក្រុម​ដែល​​ឡើង ដោយសារ​កាល​ជួប​គ្នា​២លើក​កន្លងទៅ Liverpool ស្មើ​គ្រាប់​ជាមួយ​ Napoli តែ​មាន​គ្រាប់​បាល់​ក្រៅ​ដី ១​គ្រាប់ (ជើង​ទី១៖ ២-១, ជើងទី២៖ ១-០)។

ចំណែក​ពូល B វិញ​ Spurs បន្ទាប់​ពី​ស្មើ Barcelona មាន ៨​ពិន្ទុ ស្មើ​ Inter Milan ដែល​មិន​អាច​យក​ឈ្នះ PSV បាន​យប់មិញ។ ក៏ប៉ុន្តែ Spurs មាន​គ្រាប់​ក្រៅដី ១គ្រាប់ ក្នុង​ការ​ប្រកួត​២ជើង​កន្លង​ទៅ ខណៈ Inter មិនមាន​នោះទេ (ជើងទី១៖ ២-១, ជើងទី២៖ ១-០)។

លទ្ធផល​គូ​ដទៃ​ទៀត យប់មិញ​៖

  • Galatasaray ២-៣ Porto

  • Schalke ១-០ Lokomotiv Moscow

  • Club Brugge ០-០ At. Madrid

  • FK Crvena Zvezda ១-៤ PSG

  • Inter Milan ១-១ PSV

  • Monaco ០-២ Dortmund

Liverpool ១-០ Napoli

Barcelona ១-១ Spurs

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;