តម្លៃ​អំពៅ​ស្ករ​មាន​ការ​ធ្លាក់​ចុះ ​ពេល​លក់​ទៅ​ឲ្យ​រោងចក្រ​វៀតណាម

  • 2018-12-12 07:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំណាង​ឲ្យ​ក្រុមហ៊ុន បាន​ឲ្យដឹង​ថា អំពៅ​ស្ករ​ក្នុង​១​តោន​ លក់​ឲ្យ​រោងចក្រ​ថា​ញ់​ថា​ញ់​កុង​តៃនិញ វៀតណាម បាន​​ចំនួន​ ៣០​ដុល្លារ ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៧​ឃើញ​ថា​ខុសគ្នា​ ៨​ដុល្លារ​ក្នុង​ ១​តោន​នេះ ​(​ថោក​ជាង​) បើ​គិត​ជាតិ​ស្ករ​បាន ១០.ccs តែ​បើ​កម្រិត​​ជាតិ​ស្ករ​ទាប​ គឺ​កាន់តែ​ខាត​តែ​ម្តង​​។ ដូចនេះ​នៅ​ឆ្នាំ​២០១៩​ខាងមុខ​ ផ្ទៃដី​មួយ​ចំនួន​ នឹង​ត្រូវ​បាន​ប្តូរ​ពី​ដាំ​អំពៅ​ស្ករ​មក​ដាំ​ដំណាំ​ផ្សេងៗ​វិញ​ ហើយ​ផ្ទៃដី​មួយ​ចំនួន​ទៀត ​គឺ​ត្រូវ​បោះបង់​ចោល​ទាំងស្រុង​។

រូប៖ រស្មីកម្ពុជា
លោក កុយ សា​រ៉េ​ន តំណាង​ឲ្យ​ក្រុមហ៊ុន អើ​ស​ធើ​ន​រ៉ា​យស៍​ហ្វៀ​ល​ឌី​វេឡុ​ប​មេន​ខូ​អិ​ល​ធី​ឌី​ដាំ​ដំណាំ​អំពៅស្ករ បានឲ្យដឹង​ដូច្នេះ ក្នុង​ពិធី​បើ​ក​ការ​ប្រមូល​ផល​អំពៅ​ស្ករ នៅ​ភូមិ​តា​ប៉ោ​ញ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក សុខ រស់ អភិបាលរងខេត្ត​។

ក្នុង​ពិធី​នេះ​មានការ​អ​ញ្ជើ​ញ​ចូលរួម​ពី​លោក​ប្រធាន​នាយកដ្ឋាន ក​សិ​-​ឧស្សាហកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោក​អភិបាលស្រុក​ស្វាយទាប លោក​មេឃុំ​មនោ​រម្យ ពពែ​ត ព្រៃ​តា​អី ឃុំ​គគីរ​សោម ក្រុមហ៊ុន​សហប្រតិបត្តិ​ការ​ស្វាយរៀង​-​តៃនិញ សមត្ថកិច្ច​តាម​ព្រំដែន ប្រជាពលរដ្ឋ ជា​ពលករ​កាប់​អំពៅ ប្រមាណ ៣៥០​នាក់​។

លោក កុយ សា​រ៉េ​ន តំណាង​ឲ្យ​ក្រុមហ៊ុន អើ​ស​ធើ​ន​រ៉ា​យស៍​ហ្វៀ​ល​ឌី​វេឡុ​ប​មេន​ខូ​អិ​ល​ធី​ឌី​ដាំ​ដំណាំ​អំពៅស្ករ​បាន​ឲ្យដឹង​ថា ដោយ​អនុវត្ត​តាម​ផែនការ​ គម្រោង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ បាន​ចុះ​កិច្ចសន្យា តាម​បណ្តា​ក្រុមហ៊ុន​ដៃគូរ​បាន​ចំនួន​១៦ ​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម កសិកម្ម លើ​ដំណាំ​អំពៅ​ស្ករ ដំឡូង​មី សណ្តែក ល្ង ឪឡឹក និង​ដំណាំ​ស្រូវ ​​ដោយមាន​ការ​ជួយ​ផ្តល់​ទុន​វិនិយោគ​ពី​រោងចក្រ​អំពៅ​ស្ករ​ថា​ញ់​ថា​ញ់​កុង​ ខេត្ត​តៃនិញ​ ប្រទេស​វៀតណាម​។

លោក កុយ ស​រ៉េ​ន បាន​ឲ្យដឹង​ទៀត​ថា ​នៅ​ក្នុង​ស្រុក​របស់​លោក​មាន​ក្រុមហ៊ុន​ចំនួន​៥​ ដែល​កំពុង​អនុវត្ត​ចំនួន​២​ស្រុក ​គឺ​ស្រុក​ស្វាយទាប​មាន​៣​ក្រុមហ៊ុន​ និង​ស្រុក​រំដួល​មាន​ ២​ក្រុមហ៊ុន​ ដោយ​មាន​ផ្ទៃដី​សរុប​ទាំង​ ២​ស្រុក​ចំនួន ​៤១១៦​ហិកតា​។ ពូជ​អំពៅ​ ដែល​ត្រូវ​រក្សា​ពូជ​ដាំ​នៅ​ក្នុង​តំបន់​នេះ ​នៅ​សល់តែ ​២​ពូជ​ទេ​ ដែល​សមស្រប​តាម​ភូមិសាស្ត្រ​ដី​គឺ​មាន ១.​ ពូជ K.K3 ២.​ ពូជ L.K 92.11 ។

លោក​តំណាង​ក្រុមហ៊ុន​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា គម្រោង​បាន​អនុវត្ត​ជោគជ័យ​ទៅ​បាន​ដោយសារ​បានការ​គាំទ្រ​ចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ភូមិសាស្ត្រ​ឃុំ​ជាប់​ព្រំដែន ឲ្យ​ទៅ​ជា​តំបន់​ពណ៌​បៃតង ​ហើយ​មានការ​គាំទ្រ​នូវ​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង។

លោកថា អាជ្ញាធរ​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត ​និង​ក្នុង​មូលដ្ឋាន​ ជួយ​បង្ក​លក្ខណៈ​ងាយស្រួល ​ដើម្បីឲ្យ​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ពី​ដី​វាល​ទំនេរ ដី​វាលទំនាប​តំបន់​លិច​ទឹក​ត្រូវ ដោយ​​បាន​រៀបចំ​កសាង​នូវ​ប្រព័ន្ធ​ផ្លូវ​ដឹកជញ្ជូន​.​ប្រព័ន្ធ​ផ្លូវទឹក​ហូរ​ឆ្លងកាត់ និង​បាន​បង្កើត​ការងារ​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំថ្ងៃ។ ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ មាន​រយៈពេល​៨​ឆ្នាំ​មក​ហើយ​ ចាប់ពី​ឆ្នាំ​២០១១​មកដល់​ឆ្នាំ​២០១៨​នេះ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;