Messi J ក្លាយ​ជា​កីឡាករ​ថ្លៃ​ជាង​គេ ​នៅ​អាស៊ាន

  • 2018-12-12 08:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារាបាល់ទាត់ថៃ Chanathip Songkrasin ឬហៅថា Messi J ត្រូវបានក្លឹប​បាល់ទាត់​នៅលីគកំពូលជប៉ុន Consadole Sapporo ដាក់តម្លៃខ្លួនទិញផ្តាច់កុងត្រា ក្នុង​តម្លៃ​ ៦,១ លានដុល្លារអាមេរិក ដែលធ្វើឲ្យ Messi J ក្លាយជាកីឡាករ​ថ្លៃ​ជាង​គេ ​នៅ​អាស៊ាន។

កីឡាករហ្វីលីពីន Neil Etheridge ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេទី២ ដោយមានតម្លៃ ៣,៩ លានដុល្លារអាមេរិក ដែលកំពុង​ប្រកបអាជីពនៅក្លឹបបាល់ទាត់ Cardiff City នៅលីគកំពូល​អង់គ្លេស។

ក្រោយ​រួមចំណែក​ជួយឲ្យ​ក្លឹបខាងលើ បញ្ចប់នៅចំណាត់ថ្នាក់លេខ៥ ក្នុងលីគកំពូលជប៉ុន Messi J ត្រូវបាន​អ្នកចាត់ការទូទៅក្លឹប ប្រៀបធៀបទៅនឹង​តួអង្គក្នុងរឿងគំនូរជីវចល Anime របស់ជប៉ុន ឈ្មោះ Captain Tsubasa ផងដែរ។

រឿង Captain Tsubasa បាន​ចាប់​ផ្ដើម​ផលិត​តាំងពី​ឆ្នាំ​១៩៨១។ តួអង្គនេះ មានទេពកោសល្យពិសេស ក្នុងការលេងបាល់ទាត់។

សូមរំឭកថា កាលពីពេលថ្មីៗនេះ Messi J ដែលមានវ័យ ២៥ឆ្នាំ ទើបតែ​ឈ្នះពានរង្វាន់​កីឡាករដែលមាន​តម្លៃ​បំផុត របស់​ក្លឹប Consadole Sapporo ៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;