អាជ្ញាធរ​ខេត្ត​ព្រះសីហនុ នឹង​ចុះចាត់​វិធានការ​លើ​ការដ្ឋាន​សំណង់​ខុស​បច្ចេកទេស នៅ​ថ្ងៃ​ទី...

  • 2018-12-12 08:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បានធ្វើការ​ព្រមាន​ដល់​ម្ចាស់ការដ្ឋាន​សំណង់ណា​មិន​គោរព​តាមបទដ្ឋាន​បច្ចេកទេស និង​ការណែនាំ​របស់រដ្ឋបាល ក្រុង ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ នឹង​ចាត់វិធានការ​តាម​ផ្លួវច្បាប់ និង​ឈានដល់​បិទ​ការដ្ឋាន​តែម្តង។

ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត នឹង​ចុះ​អនុវត្ត​ដោយ​គ្មាន​ការ​យោគយល់​លើ​ម្ចាស់ការដ្ឋាន​សំណង់ណា​មិន​គោរព​តាមបទដ្ឋាន​បច្ចេកទេស ចាប់ពី​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ​២០១៨ តទៅ។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ/ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
លោក យន្ត មីន មានប្រសាសន៍ថា កន្លងមក រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ធ្វើការ​អប់រំ ណែនាំ​ដល់​ម្ចាស់ការដ្ឋាន​សំណង់តូច-ធំ ក្នុងក្រុង​ជា​បន្តបន្ទាប់ តែមាន​ម្ចាស់ការដ្ឋាន​សំណង់ខ្លះ​មិន​បានចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត ដែលបង្កឱ្យ​មាន​ផលប៉ះពាល់​សោភណភាព បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ។

រដ្ឋបាលខេត្ត​ទុក​ពេលឱ្យម្ចាស់ការដ្ឋាន​ទាំងអស់​នៅ​ក្នុងខេត្ត ត្រូវទុក​ដាក់​សម្ភារសំណង់​នានា ដូចជា ខ្សាច់ ថ្ម ឥដ្ឋ ដែក ស៊ីម៉ង់ត៍ ឱ្យបាន​ត្រឹមត្រូវ ។ ហាម​យក​ចិញ្ចើ​មផ្លូវ ទីសាធារណ: ធ្វើកន្លែង​ស្នាក់នៅ​របស់​កម្មករ ។ ត្រូវហ៊ុម​ព័ទ្ធការដ្ឋាន​សំណង់ តាមលក្ខណៈ​បច្ចេកទេស ដើម្បី​ការពារ​សុវត្ថិភាព ចៀសវាង​ការបង្កគ្រោះថ្នាក់​ដោយ​យថាហេតុ។ ម្យ៉ាងទៀត ការជូនដំណឹង​នេះ គឺ​រហូត​ដល់​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រោយ​កាលបរិច្ឆេទ ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត នឹង​ចុះ​អនុវត្តន៍ ដោយ​គ្មាន​ការ​យោគយល់៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ប្រភព៖ AKP ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;