EDC ជូនដំណឹង​ពីការ​ផ្តាច់ភ្លើង​៣ថ្ងៃ នៅតាម​តំបន់​មួយ​ចំនួន

  • 2018-12-12 11:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹងផ្អាកផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយចំនួន​ពីថ្ងៃទី១៤ ដល់ ១៦​ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

ពេល​វេលា និង​ទីកន្លែង​ដែលត្រូវ​ផ្តាច់ភ្លើង​រួមមាន

១. ថ្ងៃទី​១៤ ខែ​ធ្នូ៖ សង្កាត់​វត្ត​ភ្នំ ចោមចៅ​ទី៣ គីឡូម៉ែត្រ​លេខ៦ ច្រាំងចំរេះ​ទី១ និង​ច្រាំងចំរេះទី២ ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃទី១៥ ខែ​ធ្នូ៖ សង្កាត់​វត្តភ្នំ ឃ្មួញ កាកាបទី១ កាកាបទី២ និង​កន្ទោក ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៣. ថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ សង្កាត់​ដង្កោ ព្រៃស ឃ្មួញ ព្រែកព្នៅ និងក្បាលកោះ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;