រដ្ឋមន្រ្តី​មហាផ្ទៃ៖ អ្នកទោស​វៀតណាម​ ដែល​ចង់មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា មិន​អាច​ធ្វើបាន​ទេ

  • 2018-12-13 02:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បានថ្លែង​បញ្ជាក់​ប្រាប់ [ខ្លីៗ] ថា​ទាក់ទង​នឹង​អ្នក​ទោស​វៀតណាម​ដែល​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ហើយ​ចង់​ផ្ទេរមក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា គឺ​មិន​អាច​ធ្វើបាន​ទេ ដោយសារ​តែភាព​ចង្អៀតណែន​ក្នុងពន្ធនាគារ​របស់​កម្ពុជា និង​ខុស​ពីច្បាប់។ ការ​ថ្លែង​នេះ នៅក្រោយ​បញ្ចប់​ការ​ប្រារព្ធទិវា​ជាតិ​ប្រឆាំង​ការជួញដូរ​មនុស្ស កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាល​មហោស្រព​កោះពេជ្រ។

សម្តេច ស ខេង បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «ឥឡូវ​អ្នកទោស​ខ្មែរ​រក​ពន្ធនាគារ​ដាក់មិន​បាន​ផង ហើយមក​យក​អ្នកទោស​បរទេស​មក​ដាក់​នៅស្រុកខ្មែរ​យ៉ាងម៉េច។ ហើយវា​មិនត្រូវ​ច្បាប់ជាតិ​និង​អន្តរជាតិ គឺ​ច្បាប់​នៅកម្ពុជា មិន​អនុញ្ញាត​ឱ្យ​យកអ្នក​ទោស​បរទេស​មកដាក់​នៅ​កម្ពុជា​ទេ»។

សម្តេច ស ខេង ថ្លែងក្នុងទិវា​ជាតិ​ប្រឆាំង​ការជួញដូរ​មនុស្ស កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨
ការ​លើកឡើង​ខាងលើនេះ ក្រោយពេល​ដែល​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេសថៃ បាន​ចេញសេចក្តី​ជូនដំណឹង​កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០១៨​ថា កន្លង​មក​មាន​អ្នកទោស​ខ្លះ​ជាជនជាតិ​វៀតណាម សុំផ្ទេរមក​ជាប់ពន្ធនាគារ​នៅកម្ពុជា។ ប៉ុន្តែ​ករណី​នេះ ស្ថាន​ទូត​មិន​អាច​ដោះស្រាយ​បាន​ទេ ដូច្នេះ​ស្ថានទូត​ត្រូវ​ទៅ​មើល​អ្នក​ទោស​នោះ​ថា គាត់​សញ្ជាតិ​អ្វី​ពិត​ប្រាកដ ព្រោះ​ស្ថានទូត​អាច​ដោះស្រាយ​បាន​លុះ​ត្រា​តែ​អ្នកទោស​នោះ​ ជា​ជនជាតិ​ខ្មែរ។

សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា មាន​អ្នកទោស​ខ្លះ​សុំផ្ទេរ មក​ជាប់​នៅ​ពន្ធនាគារ​កម្ពុជា ដោយ​ផ្ទាល់​មាត់។ លុះ​ដល់​ស្ថានទូត ឲ្យ​ធ្វើ​ពាក្យ​ស្នើ​សុំ​ផ្ទាល់ខ្លួន ដើម្បី​បញ្ជាក់​ថា ខ្លួន​ស្ម័គ្រចិត្ត​មក​បន្ត​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ បែរ​ជា​គាត់​មិនព្រម ធ្វើ​លិខិត​ស្នើ​សុំ​ទាល់​តែ​សោះ។ ស្ថាន​ទូត​ មិន​អាច​បង្ខិតបង្ខំ​ទណ្ឌិត ឲ្យ​ផ្ទេរ​មក​កម្ពុជា​បាន​ទេ បើ​សាម៉ីខ្លួន​មិន​ស្ម័គ្រចិត្ត ផ្ទេរ​មក​កម្ពុជា៕

អត្ថបទទាក់ទង៖

អត្ថបទ៖ សោភា

អត្ថបទថ្មី
;