Netanyahu៖ អ៊ីស្រាអែល​នឹង​វាយ​អ៊ីរ៉ង់ ប្រសិនបើ​រដ្ឋ​ជ្វីស​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់

  • 2018-12-13 02:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Benjamin Netanyahu នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ​ថា អ៊ីស្រាអែល​នឹង​រៀបចំ​វាយ​ប្រហារ​ខាង​ក្នុង​ប្រទេស​អ៊ីរ៉ង់ ប្រសិនបើ​ភាព​រស់រាន​មាន​ជីវិត​របស់​រដ្ឋ​ជ្វីស​ស្ថិត​ក្នុង​គ្រោះថ្នាក់។

លោក Benjamin Netanyahu នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល/ រូបភាព៖ AFP
ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​រូប​នេះ​បាន​ថ្លែង​អំឡុង​ជំនួប​ជាមួយ​សារព័ត៌មាន​បរទេស​ថា "បន្ទាប់​ក្រហម​របស់​យើង គឺ​ភាព​រស់រាន​មាន​ជីវិត​របស់​យើង"។ លោក​បញ្ជាក់​ថា "យើង​នឹង​ធ្វើ​អ្វី​ចាំបាច់ ដើម្បី​ការពារ​រដ្ឋ​អ៊ីស្រាអែល​ប្រឆាំង​នឹង​របប​អ៊ីរ៉ង់ ដែល​បាន​អំពានាវ​ដោយ​បើក​ចំហ សម្រាប់​ការ​ធ្វើ​ឲ្យ​សាបសូន្យ​នៃ​រដ្ឋ​ជ្វីស"។

លោក​បន្ដ​ទៀត​ថា អ៊ីស្រាអែល​គឺ​ជា​ប្រទេស​តែ​មួយ​គត់ ដែល​មាន​យោធា​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​កងកម្លាំង​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី ជាកន្លែង​ដែល​អ៊ីរ៉ង់​គាំទ្រ​កងកម្លាំង​របស់​ប្រធានាធិបតី​ស៊ីរី Bashar al-Assad។ លោក​ថា អាកប្បកិរិយា​ក្នុង​តំបន់​ដ៏ឃោរឃៅ​របស់​អ៊ីរ៉ង់ គឺ​ផ្ទុយពី​ការប្រយុទ្ធ​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ហើយ​បច្ចេកវិទ្យា​ទំនើប​របស់​អ៊ីរ៉ង់​ត្រូវ​បាន​នាំទៅ​កាន់​រដ្ឋ​អារ៉ាប់​មួយ​ដែល​តែងតែ​បង្ក​ជម្លោះ ជិត​រដ្ឋ​ជ្វីស៕

ប្រភព៖ TimeofIsrael ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;