សណ្ឋាគារ​បែប​បុរាណ លាយ​សម័យ ​សម្ងំ​លាក់ខ្លួន​ក្បែរ​ផ្សារក្រោម ក្រុង​សៀមរាប

  • 2018-12-13 06:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Memoire Palace Resort & Spa ជា​សណ្ឋាគារ​លំដាប់​មួយ​​ ដែលកំពុ​ង​តែ​សម្ងំ​លាក់​ខ្លួ​ន​ ក្បែរ​ផ្សារ​ក្រោម ក្នុងខេត្ត​សៀមរាប។ សណ្ឋាគារនេះ រចនាឡើងតាមបែបផែនស្ថាបត្យកម្មសម័យបុរាណ លាយទំនើប បំពេញតាមចំណូលចិត្តអ្នកចង់បានកន្លែងស្នាក់កម្រិតស្តង់ដារខ្ពស់ រួមជាមួយសេវាកម្មជាច្រើនដូចជា អាងហែលទឹក ស្ប៉ា និងភោជនីយដ្ឋានបែបខ្មែរ អឺរ៉ុប និងអាស៊ីជាច្រើនប្រភេទ។

ក្រៅ​ពី​មាន​ទីតាំង​​​អំណោយផល និងស្ងប់ស្ងាត់ សណ្ឋាគារ​នេះ ក៏មាន​ទេសភាព​គួរឲ្យ​ចង់​គយគន់​ផងដែរ។ អ្នកស្នាក់នៅ Memoire Palace Resort & Spa អាច​ធ្វើ​ដំណើរ​តែ​ ៣នាទី​ប៉ុណ្ណោះ នឹង​ដល់​ Pub Street​ និងសួនផ្កា​ដ៏​ស្រស់ស្អាត​ជិត​ភ្នំក្រោម។

សណ្ឋាគារ Memoire Palace Resort & Spa មានអាសយដ្ឋាននៅសង្កាត់ស្វាយដង្គំ ចម្ងាយ ១០០ ម៉ែត្រពីផ្សារចាស់ ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រសិន​បើ​ប្រិយមិត្ត ចង់​ទទួលយកបទពិសោធន៍សម្រាកលម្ហែកាយបែបឯកជន ស្ងប់ស្ងាត់ និងទំនើបបំផុតប្រចាំទីក្រុងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា សូមទំនាក់ទំនង​តាមលេខទូរសព្ទ៖ ០៦៩ ២៨៥ ៨៨៨ / ០៦៩ ៤១១ ៧៧៧ ឬអ៊ីមែល experience@memoirepalace.com និងវិបសាយ៖ www.memoirepalace.com។

សូមទស្សនា​ទិដ្ឋភាព​មួយចំនួន​ពី Memoire Palace Resort & Spa ដូចខាងក្រោម៖

សូមទស្សនា​វីដេអូ ដូចខាងក្រោមនេះ៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី
;