ក្រុមហ៊ុន PTT ទទួល​បាន​គម្រោង​រុករក​ឧស្ម័ន​ឥន្ធនៈ ២​ប្លុក នៅ​ឈូង​សមុទ្រ​ថៃ

  • 2018-12-13 08:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន PTT Exploration and Production Plc បាន​ឈ្នះ​ការ​ដេញថ្លៃ​សម្រាប់​គម្រោង​រុករក​ឧស្ម័ន​ឥន្ធនៈ​ចំនួន២ គឺ​គម្រោង Bangkot និង​គម្រោង Erawan ក្នុង​ឈូង​សមុទ្រ​ថៃ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Siri Jirapongphan រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ថៃ នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។

រូបភាព៖ PTT

សម្រាប់​គម្រោង Erawan គឺ​ជា​ការ​ដេញថ្លៃ​រួមគ្នា​រវាង​ក្រុមហ៊ុន PTT និង​ដៃគូ គឺ​ក្រុមហ៊ុន​ប្រេង​អារ៉ាប់រួម Mubadala Pretroleum ឈ្នះ​លើក្រុមហ៊ុន​រុករក​ប្រេង Chevron និង​ក្រុមហ៊ុន Mitsui Oil Exploration។

ចំណែក​គម្រោង Bongkot គឺជា​ការដេញថ្លៃ​ដោយ​ក្រុមហ៊ុន PTT តែឯង ឈ្នះ​លើ​ក្រុមហ៊ុន​រុករក​ប្រេង Chevron និង​ក្រុមហ៊ុន Mitsui Oil Exploration។

រដ្ឋាភិបាល​ថៃ​បញ្ជាក់​ថា ប្លុក​ទាំង២ នេះ អាច​ចម្រាញ់​បាន​ឧស្ម័ន​ប្រមាណ ៥៩,៥​លាន​ម៉ែត្រ​គីប​ក្នុង​មួយ​ថ្ងៃ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;