សម្ដេច ហ៊ុន សែន អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ២០១៨ នៅ​ខេត្តកោះកុង

  • 2018-12-14 02:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ចេញ​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ២០១៨ ក្រោម​ប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋ​រមណីយ» ដោយ​អមពាក្យស្លោក​ថា «អេកូទេសចរណ៍​សម្រាប់​កំណើតបៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព» ដែលនឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅ​ខេត្តកោះកុង។

សម្ដេច ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួម​ក្នុង​ពិធីមួយ នាពេល​កន្លង​មក
បើតាមសារលិខិត​របស់សម្ដេច​ដដែល បានរំលឹកផងដែរថា កាលពី​ឆ្នាំ២០១៧កន្លង​ទៅនេះ ក្រុមប្រឹក្សា​ពាណិជ្ជកម្ម និង​ទេសចរណ៍អ៊ឺរ៉ុប បានបោះឆ្នោត​ជ្រើសរើស រាជធានី​ភ្នំពេញ ជារាជធានី​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក ហើយ​បន្ទាប់មកទៀត​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​បន្តជាប់ ចំណាត់​ថ្នាក់​លេខ១ ដែលជា​សំណង់ប្រវត្តិសាស្រ្ដ​ដ៏អស្ចារ្យបំផុត​លើ​ពិភពលោក ឆ្នាំ២០១៨ ពីទីភ្នាក់ងារ​ប្រឹក្សាយោបល់​ក្នុងការ​ធ្វើដំណើរ​ពិភពលោក (Trip Advisor)៕
រូបភាព៖ ក្រសួងទេសចរណ៍

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;