តំបន់​ធម្មជាតិ​ពាមក្រសោប ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ស្ដង់ដា​សួន​ទេសចរណ៍​ប្រភេទ ១

  • 2018-12-14 02:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"សួនទេសចរណ៍ការពារ និងអភិរក្សតំបន់ធម្មជាតិពាមក្រសោប” ក្នុង​ខេត្តកោះកុង ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួង​ទេសចរណ៍ ទទួល​ស្គាល់​ថា​ជា​សួនទេសចរណ៍​ស្រប​តាម​ស្ដង់ដា​សួនទេសចរណ៍​ ប្រភេទ ១ (ខ្នាតតូច)។

លោក សៀក សាបុន តំណាង​សួន​ទេសចរណ៍​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ពាមក្រសោប ទទួល​វិញ្ញាបនបត្រ​បញ្ជាក់ពី​លោកថោង ខុន រដ្ឋមន្រ្ដី​ក្រសួង​ទេសចរណ៍
ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ផ្លូវការហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួនថា៖ "ការរៀបចំសួនទេសចរណ៍នេះ គឺជាផ្នែក​មួយ​ដ៏សំខាន់ ក្នុងការចូលរួម​ចលនា​ប្រឡងប្រណាំង **“ខេត្តមួយ សួនទេសចរណ៍មួយ”** និងយុទ្ធនាការ **“ទេសចរម្នាក់ដើមឈើមួយដើម”** គាំទ្រ​ដល់គោលនយោបាយអភិវឌ្ឍទេសចរណ៍បៃតង និងក៏ដូចជាគោលនយោបាយទាក់ទាញទេសចរឱ្យមកកម្ពុជាឱ្យបានច្រើនដង (Repeat Tourist)"។

បន្ថែម​លើ​នេះ ក្រសួង​ទេសចរណ៍ ក៏បាន​អបអរសាទរ ដល់ ​"សួនទេសចរណ៍ការពារ និងអភិរក្សតំបន់ធម្មជាតិពាមក្រសោប” ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ខាងលើ​នេះ​ផងដែរ៕

លោក​ថោង ខុន រដ្ឋមន្រ្ដី​ក្រសួង​ទេសចរណ៍ ចូលរួម​ដាំដើម​កោងកាង​នៅ​ពាមក្រសោប

រូបភាព៖ ក្រសួងទេសចរណ៍

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;