ទាហាន​ជើងទឹក​ថៃ​ម្នាក់ ត្រូវ​ត្រី​ផ្ទោង​សមុទ្រ​ខាំ​ស្លាប់​អំឡុងពេល​ហ្វឹកហាត់

  • 2018-12-14 03:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទាហាន​ជើងទឹក​ថៃ​ម្នាក់ ឈ្មោះ Kriengsak Pengphinit បាន​ហូរឈាម​រហូត​ដល់​ស្លាប់ បន្ទាប់​ពីត្រី​សមុទ្រ​មួយ​ក្បាល​បាន​ខាំផ្ដាច់​បំពង់ក អំឡុងពេល​ហ្វឹកហាត់​ជាមួយ​ទាហានជើងទឹក​ថៃ នៅ​ក្នុង​ខេត្ត​ត្រាត ឈូង​សមុទ្រថៃ កាលពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ។ ត្រីសមុទ្រ​ដែល​វាយ​ប្រហារ​ទាហាន​ថៃ​នោះ គឺ​ត្រីផ្ទោង​សមុទ្រ។

រូបភាព៖ Bangkok Post
លោកស្រី Lakkana Leecha អ្នកជំនាញ​ផ្នែក​នេសាទ នៃ​នាយកដ្ឋាន​នេសាទ​ថៃ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ២០១៨​ថា "ការវាយប្រហារ​នេះ គឺ​ខុស​ធម្មតា ព្រោះ​ត្រី​ផ្ទោង​សមុទ្រ​កម្រោង​វាយប្រហារ​មនុស្ស​ណាស់"។ លោកស្រី​ថា វា​គឺជាត្រី​ដែល​លឿន​បំផុត​ក្នុង​ពិភពលោក។

លោកស្រី​បន្ថែម​ថា "ត្រីប្រភេទ​នេះ ជាធម្មតា​ធ្វើដំណើរ​ជាមួយ​ហ្វូង​របស់​វា ហើយជា​ញឹកញាប់​ត្រូវ​ប្រទះឃើញ​នៅ​ផ្នែក​ខាង​លើ​ផ្ទៃ​សមុទ្រ"។

ត្រីផ្ទោង​សមុទ្រ​នេះ អាច​ធ្វើដំណើរ​រហូត​ដល់​ល្បឿង ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​អាច​លោត​ចេញ​ពី​ផ្ទៃទឹក​រហូត​ដល់​កម្ពស់ ១ម៉ែត្រ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;