១៤ធ្នូ៖ កម្ពុជា មាន​ព្រឹត្តិការណ៍​រំលឹក​ខួប​ធំៗ​ចំនួន​២​​

  • 2018-12-14 03:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ​នេះ គឺជា​ថ្ងៃ​ដែល​កម្ពុជា មាន​ព្រឹត្តិការណ៍​រលឹក​ខួប​​ធំៗ​ចំនួន​២ គឺទី​១ ខួប ៦២​ឆ្នាំ នៃការ​ចូលជា​សមាជិក​ផ្លូវការ​នៃ​អង្គការ​សហ​ប្រជាជាតិ និង​ទី២ ខួប ២៥​ឆ្នាំ នៃការ​ដាក់​​តំបន់​ឧទ្យាន​អង្គរ បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

-នៅ​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ១៩៥៥ កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ផ្លូវ​ការ​របស់​អង្គការ​សហ​ប្រជាជាតិ។ ការ​ចូល​រួម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ប្រទេស​ បាន​ទទួល​ឯករាជ្យ​ពី​បារាំង​នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣។ មូល​ហេតុ​ចម្បង​ដែល​កម្ពុជា​ចូល​រួម​ក្នុង​អង្គការ​នេះ​គឺ​ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ឆាក​អន្តរជាតិ ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ។

ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅក្រុងញ៊ូវយ៉ក
-ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ​១៩៩២ តំបន់​ឧទ្យាន​អង្គរ ត្រូវបាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ចាប់តាំងពី​​ពេល​នោះ​មក​ ប្រាសាទ​អង្គរវត្ត ត្រូវបាន​កំណត់ថា​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​ឯក ក្នុងចំណោម​ទីតាំង​រាប់ពាន់​លើ​ពិភពលោក​។ លើសពីនេះ ក៏មាន​ប្រទេស​ជាច្រើន​ចាប់ផ្តើម​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស និង​ជួសជុល​ស្តារ​ឡើងវិញ​នូវ​ប្រាសាទ​មួយ​ចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ​ផងដែរ៕
អ្នកទេសចរ រង់ចាំថតថ្ងៃរះ នៅប្រាសាទអង្គរវត្ត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;