បក្ស​កុម្មុយនិស្ដ​ចិន៖ កំណើន​រឹងមាំ​នឹង​បន្ដ​នៅ​ឆ្នាំ​២០១៩

  • 2018-12-14 06:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុម្មុយនិស្ដ​ចិន ដែល​ធ្វើឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ប្រកាស ធានា​ការ​អភិវឌ្ឍ​ដែល​មាន​សុខភាព​ល្អ។

ប្រទេស​ចិន​នឹង​រក្សា​សូចនាករ​សេដ្ឋកិច្ច​ធំៗ​របស់​ខ្លួន ក្នុង​កម្រិត​សមស្រប​មួយ​នៅ​ឆ្នាំ​២០១៩ បន្ដ​ពន្លឿន​កំណែទម្រង់​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​ជំរុញ​ឆ្ពោះ​ទៅ​ការ​បើកចំហ​គ្រប់ទិដ្ឋភាព​ទាំង​អស់។ នេះបើយោង​តាម​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​បក្ស​កុម្មុយនិស្ដ​ចិន កាលពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ។

លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ថ្លែង​ក្នុង​ពិធីមួយ នាពេលកន្លងមក/ រូបភាព៖ CGTN
លោក ស៊ី ជីនពីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍ បាន​ដឹកនាំ​កិច្ចប្រជុំ ដោយ​លោក​បាន​ប្រកាស​រក្សា​ស្ថិរភាព​ការងារ វិស័យ​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម​ក្រៅប្រទេស ការ​វិនិយោគ និង​ការ​រំពឺងទុក និង​បន្ដ​ការ​អភិវឌ្ឍ​រឹងមាំ និង​មាន​សុខភាព​ល្អ នៃ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ។

ប្រទេស​ចិន​នឹង​បន្ដ​ប្រកាន់​ខ្ជាប់​ការ​ប្រកាន់យក​គោលការណ៍​នៃ​ការ​វិវត្ត​ដែល​កំពុង​ប្រកួតប្រជែង រួមជាមួយ​ការ​ធានា​ស្ថិរភាព ក៏ដូចជា​ទស្សនវិទ្យា​ការអភិវឌ្ឍ​ថ្មី និង​ធ្វើ​ឲ្យ​រីកចម្រើន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​បន្ទាប់​ពី​កិច្ចប្រជុំ។

សេចក្តីថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា កិច្ចការ​បន្ថែម​ទៀត ដែល​ត្រូវ​សម្រេច គឺ​ត្រូវ​បង្កើន​ទំនុកចិត្ត​ទីផ្សារ និង​លើកកម្ពស់​ការទួលស្គាល់​នៃ​ការ​រីកចម្រើន សុភមង្គល និង​សន្ដិសុខ​ក្នុង​ចំណោម​ប្រជាជន។ ហើយ​សង្រ្គាម​៣ ប្រឆាំង​នឹង​ភាពប្រឈម​ហិរញ្ញវត្ថុ ភាព​ក្រីក្រ និង​ការ​បំពុល នឹង​បន្ត​ជាអាទិភាព។

សេចក្តីថ្លែងការណ៍​បញ្ជាក់​ទៀត​ថា វាពិតជា​សំខាន់ ដើម្បី​ទុក​ការផ្លាស់ប្ដូរ​​ក្នុង​ស្ថានភាព​អន្តរជាតិ និង​ស្ថានការណ៍​ក្នុង​ស្រុក​នៅ​ក្នុង​ទិដ្ឋភាព​ដោះស្រាយ​ដោយ​ឡូស៊ីក ការពារ​គ្រោះថ្នាក់​នានា ក្នុងពេល​សន្ដិភាព និង​ការ​ចាប់យក​អំឡុងពេលវេលា​សំខាន់​នៃ​កាលានុវត្តភាព​យុទ្ធសាស្រ្ត​សម្រាប់​ប្រទេស។

ចុងក្រោយ​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា កិច្ចការ​បន្ថែម​ទៀត ដែល​ត្រូវ​សម្រេច​នៅ​ឆ្នាំ​ក្រោយ គឺ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ជំរុញ​សមាហរណ​កាន់តែ​ស៊ីជម្រៅ​រវាង​វិស័យ​ឧស្សាហកម្ម​ទំនើប និង​សេវាកម្ម​ទំនើប៕

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;