វារីអគ្គិសនី​សេសាន​ក្រោម២ ខេត្ត​ស្ទឹងត្រែង ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ នៅថ្ងៃនេះ

  • 2018-12-17 01:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធដាក់​ឱ្យដំណើរការ​វាវីអគ្គិសនី​សេសានក្រោម២ អានុភាព ៤០០​មេហ្កាវ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ២០១៨​នេះ។

គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិតនៅ​ភូមិភាគឥសាន​នៃ​ប្រទេស​ដែលមាន​ទីតាំង​ទំនប់ និង​ស្ថានីយ​ស្ថិត​នៅចម្ងាយ ១,៥​គីឡូម៉ែត្រ ខាងក្រោម​ចំណុចប្រសព្វ​នៃ​ទន្លេសេសាន និង​ទន្លេស្រែពក និង​មានអាងស្តុកទឹក​លាតសន្ធឹង​តាម​ដងទន្លេ​សេសាន ក្នុង​ឃុំភ្លុក ឃុំស្រែគរ និង​ឃុំ​ក្បាលរមាស ស្រុក​សេសាន។

សូមបញ្ជាក់ថា ក្រុមហ៊ុន Hydro Power Lower Se San 2 Co., Ltd ជាក្រុមហ៊ុន​ទទួល​ធ្វើការវិនិយោគ សាងសង់ និង​ធ្វើអាជីវកម្ម​គម្រោងនេះ តាមលក្ខខណ្ឌ​វិនិយោគ ដូចខាងក្រោម៖

១. រូបភាព​វិនិយោគ គឺ​សាងសង់-ដំណើរការ-ផ្ទេរ (BOT) 

២. ទុនវិនិយោគសរុប ៧៨១,៥២ លាន​ដុល្លារអាមេរិក

៣. រយៈពេលសម្បទាន ៤៥ឆ្នាំ ក្នុងនោះ ៥ឆ្នាំសម្រាប់សាងសង់ និង ៤០ឆ្នាំ​សម្រាប់​ធ្វើអាជីវកម្ម

៤. ថាមពលផលិតជាមធ្យម ១៩១២​លានគីឡូវ៉ាត់​ម៉ោង​ក្នុង១ឆ្នាំ រួចអគ្គិសនីកម្ពុជា (EDC) ទិញ​ថាមពល​ពី​គម្រោងទៅ​តាម​បរិមាណដែលក្រុមហ៊ុន​ផលិត​បាន​ជាក់ស្តែង៕

រូបភាព៖ ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;