ក្រុម​ក្បែរ​បាតតារាង បញ្ចប់​កំណត់ត្រា​មិនចាញ់ ២២ប្រកួត​ជាប់គ្នា​របស់ Arsenal

  • 2018-12-17 02:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ក្បែរ​បាត​តារាង Southampton បានបំបាក់​ក្រុម​កាំភ្លើងធំ ៣-២ ក្នុង​សប្ដាហ៍ទី១៧ នៃ Premier League កាលពី​យប់មិញ។ ជ័យជម្នះនេះ បាន​បញ្ចប់​កំណត់ត្រា​ "មិនចាញ់សោះ ២២ប្រកួត​ជាប់គ្នា" របស់​ Arsenal ដែលធ្វើ​បាន​តាំងពីខែសីហា មក។

៣គ្រាប់​របស់ Southampton រកបានដោយ Danny Ings ២គ្រាប់ (នាទី ២០, ៤៤) និង Charlie Austin ១គ្រាប់ (នាទី ៨៤) ចំណែក ២គ្រាប់​របស់​ក្រុមលោក Unai Emery រកបាន​ដោយ Henrikh Mkhitaryan ២គ្រាប់ នៅនាទី ២៨ និង ៥៣។

Danny Ings អបអរជាមួយមិត្តរួមក្រុម ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
លទ្ធផល​នេះ ធ្វើ​ឲ្យ Arsenal ឈរ​នៅចំណាត់ថ្នាក់​លេខ ៥ មាន ៣៤ពិន្ទុ ចាញ់​ក្រុម​កំពូល​តារាង Liverpool ចំនួន ១១ពិន្ទុ ចំណែក Southampton ឡើង​ឈរ​លេខ ១៧ ផុត​ពី​តំបន់​ដែល​ត្រូវ​កាត់​ចេញ ដោយ​មាន ១២ពិន្ទុ (លើស​ក្រុម​បាត​តារាងចំនួន ៣ពិន្ទុ)។

សូមទស្សនា​វីដេអូ​ហាយឡាយ ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;