ស្អែក​នេះ CPP កោះប្រជុំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល ៣​ថ្ងៃ

  • 2018-12-17 03:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​កោះ​ប្រជុំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល លើក​ទី៤១ រយៈពេល ៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី១៨ ដល់ ២០ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ខុទ្ធកាល័យ​គណៈកម្មាធិការ​កណ្ដាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

ខុទ្ធកាល័យ​គណៈកម្មាធិការ​កណ្ដាល CPP បញ្ជាក់​ថា ខុទ្ធកាល័យ​នឹង​ធ្វើ​លិខិត​អញ្ជើញ​ជាផ្លូវការ​នៅ​ពេល​ក្រោយ​ជូន​សមាជិក សមាជិកា​គណៈកម្មាធិការ​កណ្ដាល​ទាំង​អស់៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;