បុណ្យ​សមុទ្រ​នៅ​កោះកុង ទទួល​បាន​ភ្ញៀវ​ជាតិ-អន្តរជាតិ ៣៥​ម៉ឺន​នាក់

  • 2018-12-17 03:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិប្រមាណ​ ៣៨​ម៉ឺន​នាក់​ បាន​ទៅលេង​កម្សាន្ត​នៅក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ជុំ​ទី​២​នៅ​ខេត្តកោះកុង ពីថ្ងៃទី១៤ ដល់ ១៦ ធ្នូ ឆ្នាំ​២០១៨។​ តួលេខនេះ គឺ​កើនឡើង​៦​ដង បើ​ធៀប​នឹង​​បុណ្យ​សមុទ្រ ដែល​ខេត្ត​នេះ​បាន​រៀបចំ​លើកទី១ កាលពី​ឆ្នាំ​២០១៤ ដោយ​មានតែ​១៤​ម៉ឺន​នាក់​ប៉ុណ្ណោះ​។

-​​បុណ្យសមុទ្រ​នៅ​យប់​ថ្ងៃទី​១៤​ធ្នូ​ មាន​អ្នកទេសចរ​៩​ម៉ឺន​នាក់​,

-យប់​ថ្ងៃទី​១៥​ធ្នូ​មាន​អ្នកទេសចរ​២០​ម៉ឺន​នាក់

-​និង​យប់​ថ្ងៃទី​១៦​ធ្នូ​ មាន​ជិត​៩​ម៉ឺន​នាក់។

​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧​ធ្នូ​ឆ្នាំ​២០១៨​ថា​ មូលហេតុ​ដែលមាន​អ្នកទេសចរ​ទៅ​លេង​ក​ម្សា​ន្ត​នៅ​បុណ្យ​សមុទ្រ​ច្រើន​យ៉ាង​ដូច្នេះ ក៏​ដោយសារតែ​ប្រទេស​មាន​សុខសន្តិភាព​ល្អ មាន​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ថ្មីៗ​ស្អាត​។ ពិសេស​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ក្រសួងទេសចរណ៍ ក្រសួង​សាធារណ​អាជ្ញាធរខេត្ត​មន្ទីរជំនាញ​កម្លាំងប្រដាប់អាវុធ​ដែល​បាន​ថែរក្សា​សន្តិសុខ​សណ្តាប់​សុវត្ថិភាព ដើម្បី​បង្ក​បរិយាយ​កាន់តែ​សប្បាយរីករាយ ទើប​ធ្វើឱ្យ​ដំណើរការបាន​រលូន​ល្អប្រសើរ គ្មាន​បញ្ហា​ណាមួយ​រាំងស្ទះ​ដល់​ពិធីបុណ្យ​នេះ​ទេ​។​

​លោក​ ប៊ុន​ បៀ​វ ប្រ​ធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង ក៏បាន​ឱ្យដឹង​ដែរ​ថា​ចំពោះ​បញ្ហា​ចំណីអាហារ​ហូបចុក​វិញ ពុំមាន​ការខ្វះខាត​នោះទេ ហើយ​ស្តង់​ពិ​ព័រណ៍​ម្ហូបអាហារ​ច្រើន​ក៏​បាន​បំពេញ​តាម​តម្រូវ​ការ​ចង់បាន​របស់​អ្នកទេសចរ​ផងដែរ។

លោក​បន្តថា ចំណែក​ការ​ស្នាក់នៅ​របស់​អ្នកទេសចរ​មានការ​ខ្វះខាត​បន្តិច​ទេ ​ម្យ៉ាង​អាជ្ញាធរ​បាន​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ត្រៀម​បន្ទប់​៦០០​កន្លែង​នៅ​ស្រុក​ខ្លងយ៉ៃ​ខេត្ត​ត្រាត​។​ ជាក់ស្តែង​មាន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅលេង​កម្សាន្ត និង​ស្នាក់នៅ​បានតែ​៤​ពាន់​នាក់ ស្មើនឹង​២២០​នាក់​ប៉ុណ្ណោះ​។​

​បើតាម​ការលើកឡើង​របស់​លោកស្រី ​មិថុនា ​ភូ​ថង ​អភិបាលខេត្ត​កោះកុង​បាន​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រៀបចំ​របស់​ក្រសួងទេសចរណ៍ ​ក្រសួង​សាធារណការ​ សមត្ថកិច្ច​ប្រដាប់អាវុធ​ និង​មន្ទីរ​ និង​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ ដែល​បាន​ធ្វើឱ្យ​ខេត្តកោះកុង ​កាន់តែ​មាន​មនុ​ស្ស​បាន​ស្គាល់​កាន់តែច្រើន តាមរយៈ​ការ​ធ្វើ​ពិធីបុណ្យ​សមុទ្រ​នេះ។

​សូម​ជម្រាប​ថា ខេត្ត​ដែល​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៨ គឺ​ខេត្តកំពត​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;