បវរកញ្ញា​ហ្វីលីពីន ក្លាយជា​ម្ចាស់​ម្កុដ​ Miss Universe

  • 2018-12-17 04:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បវរកញ្ញា​ហ្វីលីពីន Catriona Gray បាន​ក្លាយជា​ម្ចាស់​ម្កុដ​បវរ​កញ្ញា​ចក្រវាល (Miss Universe 2018) នៅ​រាជធានី​បាងកក ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ឆ្លងកាត់​ការប្រកួត​ប្រជែងជាមួយ​បវរកញ្ញា មកពី ៩៣ប្រទេសផ្សេងទៀត រួម​ទាំង​កម្ពុជា​ផងដែរ។

ចំណែក​ចំណាត់ថ្នាក់​លេខ២ និងលេខ៣ បានទៅ​បវរកញ្ញា​មកពីអាហ្រ្វិកខាងត្បូង Tamaryn Green និង​បវរកញ្ញា​វេណាហ្ស៊ុយអេឡា Sthefany Gutierrez។

សូមបញ្ជាក់ថា បវរកញ្ញាហ្វីលីពីន វ័យ ២៤ឆ្នាំ​រូបនេះ គឺជា​បវរកញ្ញា​ហ្វីលីពីន ទី៤ ហើយ ដែល​ឈ្នះ​ម្កុដ​ Miss Universe គិត​ចាប់ពីឆ្នាំ​១៩៥២ មក។ បរវកញ្ញា​ហ្វីលីពីន ៣រូប ដែល​ធ្លាប់ឈ្នះ​កន្លងមក រួមមាន Pia Wurtzbach (ឈ្នះ​ឆ្នាំ ២០១៥), Margarita Moran (១៩៧៣) និង Gloria Diaz (១៩៦៩)៕

Catriona Gray កំពុង​រង់ចាំ​ស្ដាប់​លទ្ធផល​ ជាមួយ​បវរកញ្ញា​អាហ្វ្រិកខាងត្បូង Tamaryn Green
Catriona Gray រំភើប​ពេល​ទទួល​ម្កុដ​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;