ប្រទេស​១០ ដែល​មាន​កំពូល​អ្នក​មាន រស់នៅ​ច្រើនជាងគេ

  • 2018-12-17 06:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិទ្យាស្ថាន​ស្រាវជ្រាវ Credit Suisse ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ស្វីស កាលពី​ពេល​ថ្មីៗ​នេះ បាន​បញ្ចេញ​របាយការណ៍​មួយ​ស្ដីពី​ទ្រព្យសម្បត្តិ​ទូទាំង​សាកលលោក។ គិតត្រឹម​ចុង​ខែ​តុលា ឆ្នាំ​២០១៨ ទ្រព្យសម្បត្តិ​ទូទាំង​សាកលលោក​បាន​កើនឡើង​ដល់ ៣១៧​ទ្រីលាន​ដុល្លារ កើនឡើង ១៤​ទ្រីលាន​ដុល្លារ ក្នុង​រយៈពេល ១២​ខែ​ចុងក្រោយ។

វិមាន Brandenburg Gate របស់​អាល្លឺម៉ង់/ រូបភាព៖ Global Look Press/ Christoph Soeder
របាយការណ៍​ដដែល​នេះ បាន​បង្ហាញ​ពី​ប្រទេស​១០ ដែល​កំពូល​អ្នក​មាន កំពុង​រស់នៅច្រើនជាងគេ។ ក្នុង​នោះ មាន​ដូចជា៖

១. សហរដ្ឋអាមេរិក មាន​កំពូល​អ្នក​មាន​រស់នៅ ៧០៥៤០​នាក់។

២. ប្រទេស​ចិន មាន​កំពូល​អ្នក​មាន​រស់នៅ ១៦៥១០​នាក់។

៣. ប្រទេស​អាល្លឺម៉ង់ មាន​កំពូល​អ្នក​មាន​រស់នៅ ៦៣២០​នាក់។

៤. ប្រទេស​អង់គ្លេស មាន​កំពូល​អ្នក​មាន​រស់នៅ ៤៦៧០​នាក់។

៥. ប្រទេស​ជប៉ុន មាន​កំពូល​អ្នក​មាន​រស់នៅ​ ៣៥៨០​នាក់។

៦. ប្រទេស​ឥណ្ឌា មាន​កំពូល​អ្នក​មាន​រស់នៅ​ ៣៤០០​នាក់។

៧. ប្រទេស​អ៊ីតាលី មាន​កំពូល​អ្នក​មាន​រស់នៅ​ ៣២២០​នាក់។

៨. ប្រទេស​បារាំង មាន​កំពូល​អ្នក​មាន​រស់នៅ ៣០៤០​នាក់។

៩. ប្រទេស​កាណាដា មាន​កំពូល​អ្នក​មាន​រស់នៅ ៣០១០​នាក់។

១០. ប្រទេស​អូស្រ្ដាលី មាន​កំពូល​អ្នក​មាន​រស់នៅ​ប្រមាណ ២៩១០​នាក់៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;