ភ្នំពេញក្រោន ចាប់ផ្ដើម​កែលម្អ​កន្លែង​អង្គុយ​នៃ​កីឡដ្ឋាន RSN

  • 2018-12-17 04:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹង​រុះរើ​កែលម្អកន្លែងអង្គុយទស្សនា នៅកីឡដ្ឋាន RSN នៅ​មុន​រដូវកាលថ្មីមកដល់។ នេះ​បើតាម​ការចុះផ្សាយ​នៅក្នុងវិបសាយ​ផ្លូវការ​របស់​ភ្នំពេញក្រោន។

ប្រភពដដែល​បញ្ជាក់ថា ការ​ជួសជុល​កែលម្អ​កន្លែង​អង្គុយ​ទស្សនា ចាប់ផ្ដើមពីថ្ងៃទី១៧ ខែធ្នូ​នេះ​តទៅ។ ចំពោះ​គុណភាព​នៃ​កៅអីថ្មីវិញ គឺ​ល្អ​ជាង​កៅអីមុន ពោល​គឺ​អាច​ប្រើប្រាស់​បានយូរ។

កៅអី​ទស្សនា​នៅផ្នែក​មាន​ដំបូល​នៃ​កីឡដ្ឋាន RSN
សូមបញ្ជាក់ថា កីឡដ្ឋានស្មៅធម្មជាតិ RSN របស់​ភ្នំពេញក្រោន ត្រូវ​បាន​​សាងសង់កាលពីឆ្នាំ ២០១៥ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៥០០០នាក់៕

ប្រភព និងរូបភាព៖ ppcfc.com

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;