លក្ខណៈ​ពិសេសរបស់​រថយន្ត Nissan Terra

  • 2018-12-17 06:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan Terra ជា​ប្រភេទ​រថយន្ត SUV កៅអី ៣ ជួរ ​បាន​អភិវឌ្ឍ​ដោយ​បំពេញ​បន្ថែម​ពី​លើ​លក្ខណៈ​ពិសេស​របស់​រថយន្ត Nissan SUV ដែល​បាន​រចនា​កាល​ពី​ជាង ៦០ ឆ្នាំ​មុន ដែល​រួម​មាន​ម៉ូដែល​លេច​ធ្លោ​ជា​ច្រើន ដូចជា រថយន្ត Nissan Patrol, Nissan Safari, Nissan Terrrano និង Nissan Xterra។

Nissan Terra បាន​រួម​ច្របាច់​បញ្ចូល​គ្នា​នូវ​សមត្ថភាព​ដំណើរការ​របស់​ម៉ាស៊ីន​កម្រិត​ខ្ពស់​បំផុត ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប ដែល​ធ្វើ​ឱ្យ​ការ​បើកបរ​មាន​ភាព​ងាយ​ស្រួល និង​ប្រកប​ដោយ​ផាសុកភាព ដែល​អតិថិជន​អាច​ធ្វើដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​ឆ្ងាយ​បាន​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់​បំផុត។

រថយន្ត​ថ្មី​សន្លាង​នេះ​មាន​បំពាក់​ភ្លើង​ដឺមី (DRL) មាន​រាង​កោង​ពិសេស​ដែល​មិន​គ្រាន់​តែ​ជា​ការ​រចនា​បែប​ស៊ីវីល័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​ជូន​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែម ដែល​ធ្វើ​ឱ្យ​រថយន្ត​ងាយ​នឹង​មើល​ឃើញ​ដោយ​អ្នកបើកបរ​ផ្សេង​ទៀត​នៅ​ពេល​បើកបរ​ពេល​ថ្ងៃ ឬ​ក្រោម​អាកាសធាតុ​មាន​ចុះ​អ័ព្ទ និង​មាន​បំពាក់​ចង្កៀង​មុខ LED សម្រាប់​ការ​បើកបរ​នា​ពេល​យប់​ផង​ដែរ។

ដោយ​មាន​បំពាក់​សាក់​ស៊ី​គ្រោង​តួ​ច្រើន​ជាន់​ដោយ​ស្រោប​ប្រអប់ និង​មាន​ប្រវែង​ពេញ​លេញ រថយន្ត​ម៉ូដែល​នេះ​អាច​បើកបរ​លើ​ស្ថានភាព​ផ្លូវ​លំបាក​ដោយ​រក្សា​លំនឹង​បាន​យ៉ាង​ល្អ។ វា​ក៏​មាន​បំពាក់​ប្រព័ន្ធ​បូម​ក្រោយ​មាន​របុំរ៉ឺស័រ​ប្រាំ​តង់ និង​ភ្លៅ​កង់​ក្រោយ​យ៉ាង​រឹងមាំ​ផង​ដែរ ដែល​ជួយ​ធានា​ថា​ភាព​រឹងមាំ និង​ភាព​ធន់​របស់​រថយន្ត​នេះ នឹង​មិន​ប៉ះពាល់​ដល់​ផាសុកភាព និង​ភាព​ងាយស្រួល​របស់​លោក​អ្នក​ឡើយ។

កូន​សោ​វៃ​ឆ្លាត (i-Key) ដែល​មាន​ប៊ូតុង​ចុច​បញ្ឆេះ​រថយន្ត​ដ៏​ល្បីល្បាញ​របស់ Nissan ជួយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​របស់​អ្នកបើកបរ​ក្នុង​ការ​បើក​សោ​ចូល​ក្នុង​រថយន្ត បញ្ឆេះ​រថយន្ត និង​បើកបរ​រថយន្ត។

តាបឡូ​ជំនួយ​ដល់​ការ​បើកបរ​ទំនើប (ADAD) អាច​ផ្ដល់​ព័ត៌មាន​អំពី​ប្រវែង​ផ្លូវ​លំបាក ល្បឿន​ម៉ាស៊ីន សីតុណ្ហភាព​ខាង​ក្រៅ កុងទ័រ​សាំង ។ល។ ដល់​អ្នក​បើកបរ ហើយ​អ្នកបើកបរ​ក៏​អាច​បញ្ជា​ប្រព័ន្ធ​សំឡេង សឺរ៉េ​ប្រព័ន្ធ​បញ្ជា​បើកបរ ព្រម​ទាំង​ការ​ហៅ​ទូរសព្ទ​តាម Bluetooth ផង​ដែរ។

អ្នក​រួម​ដំណើរ​ក៏​អាច​មាន​អាម្មណ៍​រីករាយ​ជាមួយ​នឹង​សីតុណ្ហភាព​ប្រកប​ដោយ​ផាសុកភាព និង​តាបឡូ​ឌីជីថល​បែប​ទំនើប​របស់​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​ស្វ័យប្រវត្តិ​ទាំង​ពីរ​ផ្នែក​នៅ​ខាង​មុខ រីឯ​ស្លាប​ខ្យល់​ខាង​ក្រោយ និង​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​កៅអី​អង្គុយ​ខាង​ក្រោយ ក៏​ផ្ដល់​ផាសុកភាព​ដល់​អ្នក​រួម​ដំណើរ​ផង​ដែរ។

ប្រព័ន្ធ​កម្សាន្ត​ខាង​ក្រោយ​ទំហំ ១០,១ អ៊ីញ កញ្ចក់​កាត់​បន្ថយ​សំឡេង​រំខាន និង​កន្លែង​ដាក់​ដប​ទឹក​ចំនួន ១៤ អាច​ឱ្យ​ធ្វើ​ឱ្យ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​របស់​លោក​អ្នក​កាន់​តែ​មាន​ភាព​រីករាយ​មិន​អាច​បំភ្លេច​បាន។

​រថយន្ត SUV ប្រាំ​ពីរ​កៅអី​ដែល​មាន​ម៉ូត​រចនា​ដូច​នៅ​ក្នុង​រោងកុន ស្រោប​ដោយ​ស្បែក​ល្អ អាច​បត់​បាន ងាយ​ស្រួល​អង្គុយ និង​មាន​ទីធ្លា​ធំ​ងាយ​ស្រួល​អង្គុយ ដោយ​គួរ​ផ្សំ​ជាមួយ​នឹង កៅអី​ជួរ​ទី ២ អាច​រុញ​ទៅ​ជំហៀង​បាន 60:40 និង កៅអី​ជួរ​ទី ២ បត់​បាន 50:50 ដែល​ធ្វើ​ឱ្យ​រថយន្ត​នេះ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ទាំង​ផ្លូវ​ក្នុង​ទីក្រុង និង​ផ្លូវ​លំបាក​បែប​ដំណើរ​កម្សាន្ត​ជា​មួយ​គ្រួសារ និង​មិត្តភក្តិ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ យើង​មិន​អាច​បំភ្លេច​បាន​ដែរ​នូវ​កៅអី​អង្គុយ​ខាង​មុខ​គ្មាន​ទំនាញ ដែល​មាន​មុខងារ​សឺរ៉េ​ប្រាំ​បី​យ៉ាង និង​មុខងារ​សឺរ៉េ​ចង្កេះ​ពីរ​យ៉ាង សម្រាប់​អ្នកបើកបរ ព្រម​ទាំង​មាន​ការ​សឺរ៉េ​បួន​យ៉ាង​សម្រាប់​អ្នកដំណើរ​នៅ​ខាង​មុខ​ផង​ដែរ។

Terra ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ផ្ដល់​សុវត្ថិភាព និង​ទំនុក​ចិត្ត​ដល់​អ្នកបើកបរ​ផង​ដែរ។ បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​នេះ មាន​ឈ្មោះ​ថា ប្រព័ន្ធ​បម្លាស់​ទី​ឆ្លាត​វៃ​របស់ Nissan ក្នុង​នោះ​រួម​មាន៖ ការ​បើក​ឃ្លុប​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ការ​ធ្វើ​ចលនា​ទាត់ (បើក​ឃ្លុប​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​យើង​ទៅ​ដល់​ខាង​ក្រោយ​រថយន្ត ហើយ​យក​ជើង​ទាត់​កាង​ឃ្លុប​ក្រោយ​របស់​រថយន្ត) ប្រព័ន្ធ​ព្រមាន​ពេល​ប្ដូរ​គន្លង (LDW) ជួយ​បង្កើន​សុវត្ថិភាព​តាមរយៈ​ការ​ប្រាកដ​ថា អ្នក​អាច​ប្ដូរ​គន្លង​នៅ​ពេល​ដែល​អ្នក​មាន​បំណង​ចង់​ប្ដូរ​បណ្ណោះ​អាសន្ន។ ប្រសិន​បើ​ប្រព័ន្ធ​នេះ​រក​ឃើញ​ថា​អ្នក​ប្ដូរ​គន្លង នោះ​ប្រព័ន្ធ​នេះ​នឹង​ផ្ដល់​សញ្ញា​ព្រមាន ប្រព័ន្ធ​តាម​ដាន​ទិដ្ឋភាព​ជុំវិញ​ឆ្លាតវៃ (i-AVM) របស់ Nissan ប្រើប្រាស់​កាមេរ៉ា​ចំនួន​បួន​ដោយ​ដំឡើង​ជុំវិញ​រថយន្ត ដើម្បី​អាច​ចាប់​រូបភាព​បាន ៣៦០ ដឺក្រេ ជុំវិញ​រថយន្ត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចត ឬ​ចត​នៅ​កន្លែង​ចង្អៀត ជា​ពិសេស​នៅ​ពេល​ដែល​អ្នកបើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​លំបាក ចំណែក​ប្រព័ន្ធ​ចាប់​វត្ថុ​កំពុង​មាន​ចលនា (MOD) ក៏​ប្រើប្រាស់​កាមេរ៉ា​ទាំង​បួន​នេះ​ដើម្បី​ចាប់​រក​វត្ថុ​មាន​ចលនា​នៅ​ជុំវិញ​រថយន្ត​នៅ​កន្លែង​ចត ឬ​នៅ​ពេល​ចូល​ចត​យឺតៗ។ បន្ទាប់​មក​ប្រព័ន្ធ​នេះ នឹង​លោត​សញ្ញា​ប្រាប់​អ្នកបើកបរ​ដោយ​រូបភាព សំឡេង និង​លក្ខណៈ​ពិសេស​ផ្សេង​ទៀត។

បច្ចេកវិទ្យា​រក្សា​សុវត្ថិភាព​របស់​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan Terra មាន​បន្ថែម​ប្រព័ន្ធ​មួយ​ចំនួន​ដូច​ជា៖

១) ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត (HSA) ជួយ​ការពារ​រថយន្ត​ពី​ការ​រអិល​ថយ​ក្រោយ​ពីរ-បី​វិនាទី ដែល​ផ្ដល់​ពេល​វេលា​គ្រប់គ្រាន់​ល្មម​សម្រាប់​អ្នក​ប្ដូរ​ជើង​ពី​ឈ្នាន់​ហ្រ្វាំង​មក​ហ្គ៊ែរ​វិញ។

២) ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោត (HDC) ជួយ​គ្រប់គ្រង​ល្បឿន​ពេល​ចុះ​ចំណោត តាមរយៈ​ការ​សឺរ៉េ​ល្បឿន និង​សម្ពាធ​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ។

៣) ប្រព័ន្ធ​ហ្វ្រាំង​គ្រប់គ្រង​ការ​រអិល​ទប់​ដោយ​កង់​ទាំង ៤ (ABLS) ដឹង​អំពី​ការ​វិល​កង់ ហើយ​ចាប់​ហ្វ្រាំង​លើ​កង់​ដែល​រអិល ព្រម​ទាំង​បញ្ជូន​កម្លាំង​ថាមពល​ទៅ​កង់​ផ្សេង​ទៀត​ដើម្បី​ជួយ​ហ្វ្រាំង​ក្នុង​ពេល​ធ្វើដំណើរ​លើ​ផ្លូវ​លំបាក។

៤) ប៉ុង​ក្រោយ​ប្រទាក់​ជាប់​ដោយ​អេឡិចត្រូនិក (ELRD) នឹង​ដំណើរការ​នៅ​ពេល​ចុច​លើ​ប៊ូតុង ដែល​ផ្ដល់​ចំណុច​ពិសេស​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​លំបាក ដោយ​ផ្ដល់​ថាមពល​ទៅ​កង់​ក្រោយ​ទាំង​ពីរ​ស្មើ​គ្នា ដើម្បី​ពង្រឹង​ការ​ចាប់​ហ្វ្រាំង និង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​មុខ។

៥) ពោង​សុវត្ថិភាព SRS ចំនួន ៦ (អ្នក​បើកបរ និង​អ្នកដំណើរ​ខាង​មុខ វាំង​នន​រុញ​ទៅ​ចំហៀង​ជាប់​កៅអី​ខាង​មុខ​ទាំង​ពីរ និង​ជាប់​នឹង​ដំបូល​ការពារ​សម្រាប់​ជួរ​ទី​ពីរ និង​ទី​បី)។

រថយន្ត​នេះ​ក៏​មាន​បំពាក់​សិនស័រ​មើល​ក្រោយ​បួន​ទិស​សម្រាប់​ការ​ចត កាមេរ៉ា​មើល​ក្រោយ ប្រព័ន្ធ​ការពារ​ចោរ​លួច សោរ​ការពារ​ចោរ​លួច​ដែល​មាន​សំឡេង​រោទ៍ VSS និង​ភ្លើង​មុខ​ផង​ដែរ។ លក្ខណៈ​ពិសេស​អំពី​ស្តង់ដារ​សុវត្ថិភាព​រួម​មាន​ដូច​ជា៖

១) ប្រព័ន្ធ​ហ្វ្រាំង ABS (ABS) ហ្វ្រាំង​បែង​ចែក​កម្លាំង​អេឡិចត្រូនិក (EBD) ប្រព័ន្ធ​ជំនួយ​ហ្រ្វាំង (BA) ការ​គ្រប់គ្រង​រថយន្ត​បែប​ឌីណាមិក (VDC)

២) សោរ​សុវត្ថិភាព​ការពារ​កូន​ក្មេង និង​តួ​រថយន្ត​ដ៏​រឹងមាំ (រួម​បញ្ចូល​ទាំង​កន្លែង​ដែល​ងាយ​នឹង​រង​ការ​ប៉ះ​ទង្គិច ដែល​បាន​រចនា​ឡើង​ជាមួយ​កាប៊ីន​រឹង​មាំ​ខ្លាំង ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ និង​ផ្ដល់​ការ​ការពារ​សម្រាប់​លោក​អ្នក និង​អ្នក​រួម​ដំណើរ​ជាមួយ​លោក​អ្នក​ផង​ដែរ)។

៣) Nissan Terra ជា​រថយន្ត​ល្អ​ជាង​គេ​ដោយ​សារ​តែ​ជើង​ក្រោម​របស់​វា​មាន​កម្ពស់ ២២៥ មីល្លីម៉ែត្រ ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ខាត​ដោយ​សារ​ផ្លូវ​គ្រោះ ផ្លូវ​មិន​ល្អ និង​ការ​បើកបរ​ក្នុង​តំបន់​លិច​ទឹក​ផង​ដែរ។

Terra មាន​រហូត​ដល់​ទៅ ៨ ពណ៌ គឺ ពណ៌ត្នោត, ប្រផេះ, ទឹកមាស, ក្រហម, ខ្មៅ, ខៀវ, ទឹកប្រាក់ និង ស ដែល​មាន​នៅ​គ្រប់​អគារ​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន Nissan ទាំង​អស់៕

ប្រភព៖ Sabay News អត្ថបទ៖ រក្សា

អត្ថបទថ្មី
;