លោក មហាធៀ៖ អាស៊ាន​ត្រូវតែ​ដាក់​សម្ពាធ​លើ​លោកស្រី អ៊ុងសាន ស៊ូជី

  • 2018-12-17 06:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែល​ប្រទេស​ថៃ​នឹង​ធ្វើជា​ប្រធាន​នៅ​ឆ្នាំ​ក្រោយ ត្រូវតែ​ចាត់វិធានការ​តឹងរ៉ឹង​លើ​ប្រទេស​មីយ៉ាន់ម៉ា និង​មេដឹកនាំ​ប្រទេស​នេះ គឺ​លោកស្រី អ៊ុនសាន ស៊ូជី ដើម្បី​បញ្ចប់​ការ​សម្លាប់​រង្គៀល​លើ​ជនជាតិ​មូស្លីម​រ៉ហ៊ីងយ៉ា។ នេះ​ការ​លើកឡើង​របស់​លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តី​វ័យ ៩៣​ឆ្នាំ​របស់​ម៉ាឡេស៊ី កាលពី​ចុង​សប្ដាហ៍​មុន។

លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តី​វ័យ ៩៣​ឆ្នាំ​របស់​ម៉ាឡេស៊ី/ រូបភាព៖ Reuters
មេដឹកនាំ​ដែល​មាន​វ័យ​ចំណាស់ជាងគេ​ក្នុង​ប្លុក​អាស៊ាន​រូប​នេះ បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ថៃ The Nation ថា "យើងអាច​អំពាវនាវ​ទៅ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ប៉ុន្ដែ​ប្រសិន​គ្មាន​ការ​ឆ្លើយតប ហើយ​ការ​សម្លាប់​រង្គៀល​នៅតែ​បន្ត អាស៊ាន​ត្រូវតែ​គាំទ្រ​ចលនា​ជា​អន្តរជាតិ ដើម្បី​បញ្ចាប់​​ការ​រំលោភ​សមត្ថកិច្ច និង​ភាពអយុត្តិធម៌​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា"។

ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​រូបនេះ​បន្ដ​ទៀត​ថា "អាស៊ាន​ត្រូវតែ​រៀន​ពី​មធ្យោបាយ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​នានា ដែល​មិន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​របស់​ខ្លួន​បាន​ត្រឹមត្រូវ និង​យុត្តិធម៌។ ប្រសិន​បើអាស៊ាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ទាំង​នេះ ត្រូវ​បាន​សម្លាប់​ផ្ដាច់ពូជ វាមិនបង្ហាញ​ថា​យើង​កំពុង​ទទួល​ខុសត្រូវ​ទេ"។

ការ​លើកឡើង​របស់​អ្នកនយោបាយ​ជើងចាស់​ម៉ាឡេស៊ី​រូបនេះ គឺ​ក្រោយ​ជនជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ាង​ប្រមាណ ៧២០០០០​នាក់​បាន​ភៀសខ្លួន ពី​រដ្ឋ Rakhine របស់​មីយ៉ាន់ម៉ា ទៅ​កាន់​ប្រទេស​បង់ក្លាដេស កាលពី​ខែ​សីហា ឆ្នាំ​២០១៧ កន្លង​ទៅ បន្ទាប់​មាន​ការ​វាយប្រហារ​ពីសំណាក់​​យោធា​មីយ៉ាន់ម៉ា៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;