ថ្ងៃនេះ ចិន​ប្រារព្ធ​ខួប ៤០​ឆ្នាំ នៃ​កំណែទម្រង់​សេដ្ឋកិច្ច ដែល​ផ្ដួចផ្ដើម​ដោយ តេង ស៊ាវពីង

  • 2018-12-18 02:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​ប្រារព្ធ​ខួប ៤០​ឆ្នាំ នៃ​គោលនយោបាយ "កំណែទម្រង់ និង​ការ​បើក​ចំហ" ដែល​បានផ្ដាស់ប្ដូរ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​ក្នុង​ពិភពលោក​មួយ​នេះ ទៅជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី២ ដែល​បច្ចុប្បន្ន​នេះ កំពុង​មាន​កំណើន​យឺត និង​ប្រឈម​មុខ​គ្នា​ជាមួយ​អាមេរិក។

រូបភាព៖ South China Morning Post
គោលនយោបាយ "កំណែ​ទម្រង់ និង​ការ​បើកចំហ" គឺជា​គំនិតផ្ដួចផ្ដើម​ដោយ​មេដឹកនាំ​ចិន លោក តេង ស៊ាវពីង ហើយ​ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​ដោយ​បក្ស​កុម្មុយនិស្ដ​ចិន នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​១៩៧៨។

លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន និង​ជាមេដឹកនាំ​ចិន​ដែល​មាន​អំណាច​ខ្លាំងជាងគេ​ចាប់តាំង​ពី​លោក ម៉ៅ សេទុង នឹង​ថ្លែង​សុន្ទរកថា​មួយ​រម្លឹកខួប ៤០​ឆ្នាំ​នៃ​កំណែទម្រង់​សេដ្ឋកិច្ច​ចិន នៅ​វិមាន​ប្រជាជន​ចិន ក្នុង​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​នេះផងដែរ។

បច្ចុប្បន្ន ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​គំនរ​បំណុល និង​កំណើន​សេដ្ឋកិច្ច​យឺត ដែល​បានកើនឡើង ៦,៩% កាលពី​ឆ្នាំ​២០១៧ ហើយ​រំពឹង​ថា នឹង​កើន​ក្នុង​រង្វង់ ៦,៥% នៅ​ឆ្នាំ​២០១៨​នេះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;