EU នឹង​ផ្តល់ជំនួយ​ជាង ១៣០លាន​ដុល្លារ ឱ្យ​កម្ពុជា សម្រាប់​កម្មវិធី​ចំនួន៣

  • 2018-12-18 03:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ស្មារតី​បន្ត​ជំរុញ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ សហភាព​អឺរ៉ុប​កំពុងរៀបចំ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន ១១៥លាន​អឺរ៉ូ (ជាង ១៣០លាន​ដុល្លារ) ឱ្យ​កម្ពុជា សម្រាប់​កម្មវិធី​ចំនួន​៣ រួមមាន៖

១. កម្មវិធី​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ចំនួន ២២​លានអឺរ៉ូ (ជិត ៣០លាន​ដុល្លារ) បន្ថែម

២. កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន (ផ្នែក​នេសាទ) ចំនួន ៨៧​លានអឺរ៉ូ (ជាង ៩៨លាន​ដុល្លារ)

៣. កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់​កាលទី៣ ​ចំនួន​៦លាន​អឺរ៉ូ (ជាង៦,៨​លាន​ដុល្លារ) ទៀត។

នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​នឹង​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។ ជំនួប​នេះ ធ្វើឡើង​កាលពីព្រឹក​ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច។

លោក George Edgar ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន (រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
លោក​ឧប​នាយករដ្ឋមន្រ្តី បាន​បង្ហាញ​ការ​គាំទ្រ​ជា​គោលការណ៍​ចំពោះ​សំណើ​កម្មវិធី​ទាំង៣​ខាងលើ​នេះ ព្រម​ទាំង​បាន​សន្យា​ជួយ​សម្រប​សម្រួល និង​សហការ​រៀបចំ​ជាមួយ​ក្រសួង​ ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ឱ្យ​ទាន់ដើម​ឆ្នាំ​ ២០១៩​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;