ជប៉ុន ពន្លឿន​ការ​ពង្រីក​វិស័យ​យោធា​របស់​ខ្លួន ដើម្បី​ទប់ទល់​ចិន និង​រុស្ស៊ី

  • 2018-12-18 04:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ជប៉ុន​នឹង​ពន្លឿន​ការ​ចំណាយ​លើ​យន្តហោះ​ចម្បាំង​ទំនើប មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ និង​សព្វាវុធ​ផ្សេង​ទៀត ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ដើម្បី​គាំទ្រ​កងកម្លាំង​អាមេរិក ដែល​កំពុង​ប្រឈម​នឹង​យោធា​ចិន ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដោយ​ផ្អែក​លើ​ឯកសារ ២​របស់រ​ដ្ឋាភិបាល​ជប៉ុន ដែល​សារព័ត៌មាន​សិង្ហបុរី​នេះ​ទទួល​បាន។

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ថ្លែងទៅកាន់កងកម្លាំង​អាកាស​ជប៉ុន/ រូបភាព៖ Reuters

គម្រោង​នេះ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់ពី​មហិច្ចតា​របស់​ជប៉ុន ដើម្បី​ក្លាយជា​មហាអំណាច​តំបន់ ខណៈ​ការ​កសាង​យោធា​របស់​ចិន និង​ការ​លេចឡើង​របស់​រុស្ស៊ី បាន​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

ក្នុង​ឯកសារ​កម្មវិធី​យោធា​រយៈពេល ១០​ឆ្នាំ ដែល​ត្រូវ​ទទួល​បាន​ការ​ឯកភាព​ដោយ​លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​បញ្ជាក់​ថា "អាមេរិក​នៅតែ​ជា​ប្រទេស​មហាអំណាច​ពិភពលោក​ទី១ ប៉ុន្ដែ​បញ្ហា​ជាតិ​នានា​កំពុង​តែ​លេចឡើង ហើយ​យើង​កត់សម្គាល់នូវ​សារៈសំខាន់​នៃ​ការ​ប្រកួតប្រជែង​បែប​យុទ្ធសាស្រ្ត ជាមួយ​ចិន និង​រុស្ស៊ី ខណៈពួកគេ​បង្ហ​បញ្ហា​សណ្ដាប់ធ្នាប់​តំបន់"។

យោងតាម​ឯកសារ​យោធា​របស់​ជប៉ុន បញ្ជាក់​ថា ជប៉ុន​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​របស់​អាមេរិក F-35 ចំនួន ៤៥​គ្រឿង ក្នុង​ទំហំ​ទឹកប្រាក់ ៤​ពាន់​លាន​ដុល្លារ បន្ថែម​លើ​យន្ដហោះ​ចម្បាំង ៤២​គ្រឿង​ទៀត ដែល​អាមេរិក​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន Lockheed Martin។

ចំណែក​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ ២​គ្រឿង​ទៀត​របស់​ជប៉ុន គ្រោង​នឹង​អភិវឌ្ឍ​ទៅ​ជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង F-35 វិញ​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;