ក្រុម​គ្រួសារ​អ្នក​ជួយ​ថត​ខ្សែ​ភាពយន្ត​ឯកសារ "ម្តាយខ្ញុំ លក់ខ្ញុំ" ដាក់ញ្ញត្តិ​ឲ្យ​ទូត​រុស្ស៊ី​ជួយ

  • 2018-12-18 06:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមគ្រួសារ​លោក រ៉ាត់ រ័ត្នមុនី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និងជា​អ្នកជួយ​ថត​ខ្សែ​ភាពយន្ត​ឯកសារ "ម្តាយខ្ញុំ លក់ខ្ញុំ" ឱ្យ​សារព័ត៌មាន Russia Today (RT) នៅព្រឹក​ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ដាក់​ញ្ញត្តិ​នៅ​ស្ថានទូត​រុស្ស៊ី ដើម្បី​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ ឲ្យមាន​ការ​ដោះលែង​លោក រ៉ាត់ រ័ត្នមុនី ចេញពី​ពន្ធនាគារ។

អ្នកស្រី ឡុង គឹមហ៊ាង ភរិយា​លោក​លោក រ៉ាត់ រ័ត្នមុនី បានថ្លែង​ប្រាប់​អ្នក​កាសែត​នៅមុខ​ស្ថានទូត​រុស្ស៊ី​ថា វីដេអូ​នេះ គ្រាន់តែ​បង្ហាញ​ពី​ទុក្ខវេទនា​របស់​ក្មេងស្រី​ដែល​ជួបរឿង​ទុក្ខសោក​ដោយសារ​ត្រូវម្តាយ​យក​ទៅលក់​ឱ្យ​បម្រើ​សេវា​ផ្លូវភេទ ដើម្បី​បាន​រស់។

ជាមួយ​គ្នានេះ អ្នកស្រី ឡុង គឹមហ៊ាង បានស្នើឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ បង្ហាញ​ជា​សាធារណៈ​ពីភាព​ត្រឹមត្រូវ​នៃ​វីដេអូ​របស់​សារព័ត៌មាន RT នេះ​ផងដែរ។

សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក រ៉ាត់ រ័ត្នមុនី ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន និង​ចោទពី​បទ​ញុះញង់​ឱ្យមាន​ការ​រើសអើង តាម​បញ្ញត្តិ​មាត្រា៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ៕

ចុចអាន​បន្ថែមតុលាការ​សម្រេច​ឃុំខ្លួន​អ្នក​ថត​ខ្សែ​ភាពយន្ត “ម្តាយខ្ញុំ លក់ខ្ញុំ” ក្នុង​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន

អត្ថបទ៖ សោភា

អត្ថបទថ្មី
;