លី ក្វាន់យូ ទទួល​ពាន​កិត្តិយស​ពី​ចិន ដែល​រួមចំណែក​ក្នុង​កំណែទម្រង់​គោលនយោបាយ​ចិន

  • 2018-12-18 07:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាបនិក និង​ជា​នាយករដ្ឋមន្រ្តី​សិង្ហបុរី លោក លី ក្វាន់យូ គឺ​ជា​ជន​បរទេស​ម្នាក់​ក្នុង​ចំណោម​ជនបរទេស ១០​នាក់ ដែល​ទទួល​បាន​ពាន​កិត្តិយស​ពី​ប្រទេស​ចិន នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ក្នុង​ការ​ចួលរួម​សម្រាប់​កំណែទម្រង់ និង​ការ​បើកចំហ​របស់​ចិន រយៈពេល ៤០​ឆ្នាំ​មក​នេះ។

ស្ថាបនិក និង​ជា​នាយករដ្ឋមន្រ្តី​សិង្ហបុរី លោក លី ក្វាន់យូ/ រូបភាព៖ Reuters
ការ​ប្រគល់​ពាន​កិត្តិយស​ដល់​ជនបរទេស​ទាំង ១០​រូប​នេះ គឺ​ធ្វើឡើង​ក្នុង​ថ្ងៃ​រម្លឹក​ខួប ៤០​ឆ្នាំ​នៃ​គោលនយោបាយ​កែទម្រង់ និង​ការ​បើក​ចំហ​របស់​ចិន នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ​នេះ។

គួររម្លឹក​ថា លោក លី ក្វាន់យូ បាន​ស្លាប់​កាលពី​ឆ្នាំ​២០១៥ កន្លង​ទៅ។

ជនបរទេស​ផ្សេងទៀត​ដែល​ទទួល​ពាន​កិត្តិយស​នេះ មាន​ដូចជា

  • លោក Klaus Schwab ស្ថាបនិក និង​អគ្គនាយកប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

  • លោក Matsushita Konosuke ស្ថាបនិក​ក្រុមហ៊ុន Panasonic

  • លោក Robert Kuhn ទីប្រឹក្សា​រដ្ឋាភិបាល​ចិន

  • លោក Juan Antonio Samaranch អតីត​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ

  • លោក Alain Mérieux សហគ្រិន​ជនជាតិ​បារាំង

  • លោក Werner Gerich អ្នកប្រឹក្សា​បច្ចេកទេស និង​វិស្វករ​អាល្លឺម៉ង់

  • លោក Stephen Perry អគ្គនាយក​ក្រុមហ៊ុន 48 Group Club

  • លោក Maurice R. Greenberg អគ្គនាយ​ក្រុមហ៊ុន Starr

  • លោក Masayoshi Ohira អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន ពី​ឆ្នាំ​១៩៧៨ ដល់​ឆ្នាំ​១៩៨០៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;