ស៊ី ជីនពីង៖ ចិន​នឹង​បង្កើតភាព​អច្ឆរិយ​កាន់តែ​អស្ចារ្យ​ក្នុង​រជ្ជកាល​ថ្មី

  • 2018-12-18 09:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“យើង​នឹង​បង្កើត​ភាព​អច្ឆរិយ​ថ្មី និង​កាន់តែ​អស្ចារ្យ​នៃ​ប្រទេស​ចិន​ក្នុង​រជ្ជកាល​ថ្មី ភាព​អច្ឆរិយ​ដែល​នឹង​ពិតជា​ទាញ​ចំណាប់​អារម្មណ៍​ពី​ពិភពលោក"។ នេះជាការ​លើកឡើង​របស់​លោក ស៊ី ជីនពីង ប្រធានធិបតី​ចិន ក្នុង​ថ្ងៃ​រម្លឹក​ខួប ៤០​ឆ្នាំ នៃ​គោលនយោបាយ​កំណែទម្រង់ និង​ការ​បើកចំហ​របស់​ចិន នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។

លោក ស៊ី ជីនពីង ប្រធានធិបតី​ចិន

ដើម្បី​ដោះស្រាយ​ហានិភ័យ និង​បញ្ហា​ប្រឈម​លើ​វិធី​នាពេល​អនាគត នៃ​កំណែទម្រង់ និង​ការ​បើកចំហរ លោក ស៊ី ជីនពីង បាន​អំពាវនាវ​ឲ្យ​បក្ស​អភិវឌ្ឍ​មធ្យោបាយ​ដែល​ខ្លួន​អនុវត្ត​ភាពជា​អ្នកនាំ និង​អភិបាល​កិច្ច និង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន និង​ដោះស្រាយ​គម្រោង​ទាំង​អស់ ដាក់ចេញ​គោលនយោបាយ និង​លើកកម្ពស់​កំណែទម្រង់។

លោក​បន្ត​ថា "ចិន​ត្រូវតែ​អភិវឌ្ឍ​ស្ថាប័ន​ក្នុង​ស្រុក​របស់ បង្កើត​បណ្ដាញ​ប្រជាធិបតេយ្យ​បន្ថែម​ទៀត កែប្រែ​ទម្រង់​នៃ​ប្រជាធិបតេយ្យ និង​ពង្រឹង​និតិរដ្ឋ ដើម្បី​ផ្ដល់​ឲ្យ​ប្រជាជន​រីករាយ​យ៉ាង​ពិតប្រាកដ និង​ពេញលេញ​នូវ​កម្រិតកាន់តែ​ធំ​នៃ​សិទ្ធិប្រជាធិបតេយ្យ...”។

លោក​សង្កត់​ធ្ងន់​ថា "គ្មាន​គម្ពីរ​នៃ​ក្រឹត្យ​មាស​នោះ​ទេ ដើម្បី​អនុវត្ត​តាម​សម្រាប់​កំណែទម្រង់ និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ចិន"។ លោក​ថា សិទ្ធិ​នៃ​ប្រជាជន​នៃ​ប្រទេស​ទាំង​អស់ ដើម្បី​ជ្រើសរើស​ផ្លូវ​អភិវឌ្ឍ​របស់​ខ្លួន ត្រូវតែ​គោរព។ លើ​មូលដ្ឋាន​នេះ លោក ស៊ី បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​របស់​ប្រទេស​ចិន​ដើម្បី​បើកចំហ​កាន់តែ​ទូលាយ និង​ផ្សាភ្ជាប់​នឹង​កិច្ចសហប្រតិបត្តិការ​ឈ្នះឈ្នះ​ជាមួយ​សហគមន៍​អន្តរជាតិ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;