រាជរដ្ឋាភិបាល សម្រេច​ដំឡើង​ប្រាក់​ខែ​ជូន​មន្រ្តី​ជាប់កិច្ច​សន្យា ចាប់​ពី​ដើមខែ​ក្រោយ

  • 2018-12-19 04:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដំឡើង​ប្រាក់ខែ​ជូនមន្រ្តី​ជាប់​កិច្ច​សន្យា​ពី​ចំនួន ៦០ម៉ឺនរៀល ទៅ ៦៥ម៉ឺន​រៀល ដែលនឹង​ត្រូវ​អនុវត្ត​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០១៩​តទៅ។ នេះបើតាមអនុក្រឹត្យស្តីពី​ការ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ជូន​មន្រ្តី​ជាប់កិច្ចសន្យា ចុះហត្ថលេខាដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៨។

តាម​អនុក្រឹត្យ​នេះ បញ្ជាក់​ថា ការ​ដំឡើង​ប្រាក់​កម្រៃ​ខាងលើនេះ គឺ​ត្រូវ​អនុវត្ត​ចំពោះ​មន្រ្តី​ជាប់​កិច្ច​សន្យា ដែល​បម្រើ​ការងារ​នៅ​តាម​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ អនុលោម​តាម​បទប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្តី​ពីការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​មន្រ្តី​ជាប់កិច្ច​សន្យា។

ចំណែក​អនុក្រឹត្យ​លេខ០២ អនក្រ.បក ចុះថ្ងៃទី០៥ ខែ​មករា ឆ្នាំ​២០១៨ ស្តីពីការ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ជូន​មន្រ្តី​ជាប់កិច្ចសន្យា ត្រូវ​ទុកជា​និរាករណ៍៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;