សម្ដេច ហ៊ុន សែន បញ្ជា​ជាបន្ទាន់ ឲ្យ​ចុះ​ដោះស្រាយ​តម្លៃ​អគ្គិសនី​ដូច​ដែល​បាន​កំណត់

  • 2018-12-19 05:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​បញ្ជា​យ៉ាង​កំហិត ដល់​មន្ត្រីពាក់ព័ន្ធ​នឹង​អគ្គិសនី ឲ្យ​ចុះ​ជាបន្ទាន់​ដោះស្រាយ​តម្លៃ​អគ្គិសនី​នៅតាម​ទីផ្សារ ឲ្យ​មាន​តម្លៃដូច​រាជរដ្ឋាភិបាល​បាន​កំណត់។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល តាមរយៈ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។

សម្ដេច ហ៊ុន សែន ថ្លែ​ងក្នុង​ពិធីមួយ នាពេល​កន្លង​មក
សូម​បញ្ជាក់​ថា ក្នុងពិធីសម្ភោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​វារីអគ្គិសនី​សេសានក្រោម២ នៅ​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ សម្ដេច ហ៊ុន សែន បាន​ប្រកាស​បញ្ចុះ​តម្លៃ​អគ្គិសនី សម្រាប់​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាង​មុខ ដោយ​មាន​គោលដៅ​នៃ​ការកាត់​បន្ថយថ្លៃអគ្គិសនី​ចំនួន ៦​គោលដៅ​។

ក្នុង​នោះ សម្រាប់​ការ​ប្រើប្រាស់​អគ្គិសនី​តាម​លំនៅឋាន សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ៖

  • ការ​ប្រើប្រាស់​ពី ១-១០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី ៦១០​រៀល​​ (ភ្នំពេញ) និង ៤៨០​រៀល​ (ខេត្ត) នៅ​ឆ្នាំ​២០១៨ ទៅ ៣៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាង​មុខ។

  • ការ​ប្រើប្រាស់​ពី ១១-៥០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី ៦១០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៤៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាង​មុខ។

  • ការ​ប្រើប្រាស់​ពី ៥១-២០០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះពី ៧២០រៀល (ភ្នំពេញ) និង ៧៧០​រៀល​ (ខេត្ត) នៅ​ឆ្នាំ​២០១៨ ទៅ ៦១០រៀល​នៅ​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ ខាង​មុខ។

  • ការ​ប្រើប្រាស់ពី ២០០​គីឡូវ៉ាត់​ឡើង​ទៅក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី ៧៥០រៀល (ភ្នំពេញ) ៧៧០​រៀល​ (ខេត្ត) នៅ​ឆ្នាំ​២០១៨ ទៅ ៧៤០​រៀល​នៅ​ឆ្នាំ​២០១៩ និង ៧៣០​រៀល​នៅ​ឆ្នាំ​២០២០៕

គោលដៅ​នៃ​ការកាត់​បន្ថយថ្លៃអគ្គិសនី​ទាំង ៦​គោលដៅ​

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;