Bale ស៊ុត ៣គ្រាប់​ក្នុង ១១នាទី ជួយ Real ឡើង​ផ្ដាច់ព្រ័ត្រ FIFA Club World Cup

  • 2018-12-20 02:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Gareth Bale បាន​ស៊ុត​បញ្ចូលទី​៣គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ​ក្រុម​​អធិរាជ​ស​ Real Madrid យក​ឈ្នះ​​ក្រុម​ជើង​ខ្លាំង​ជប៉ុន Kashima Antlers ៣-១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រពាន​រង្វាន់​ FIFA Club World Cup កាលពីយប់មិញនេះ។

Bale អបអរ​ជាមួយ​មិត្តរួមក្រុម ក្រោយ​ស៊ុត​បញ្ចូលទីគ្រាប់ទី២
កីឡាករ​សញ្ជាតិ​វែល​ខាងលើ បាន​ប្រើ​ពេល​ត្រឹម ១១នាទី​ប៉ុណ្ណោះ ដើម្បី​ធ្វើ​បាន​ហ៊ែតទ្រីក ពោល​គឺនៅនាទី៤៤, ៥៣ និង ៥៥។ ចំណែក​ Kashima សង​បាន១គ្រាប់​វិញ​នៅ​នាទី ៧៨ ដោយ​កីឡាករ​ Shoma Doi។

ក្រោយ​ជ័យជម្នះនេះ Real Madrid នឹង​ឡើង​ទៅ​ប៉ះក្រុម Al-Ain របស់​អារ៉ាប់រួម នា​វគ្គ​ផ្ដាច់ព្រ័ត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។ មុន​ឡើង​មកដល់វគ្គផ្ដាច់ព្រ័ត្រ​ ក្រុម​ម្ចាស់ផ្ទះ Al-Ain បាន​យកឈ្នះ​ក្រុម​អាហ្សង់ទីន River Plate ដោយ​បាល់​ប៉េណាល់ទី​កាត់សេចក្ដី៕

សូមទស្សនា​វីដេអូហាយឡាយ ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;