រដ្ឋមន្រ្តី​ទេសចរណ៍​ ស្នើឱ្យ​ក្រុមហ៊ុន​វៀតណាម ពង្រីក​ជើង​ហោះហើរ​មក​កម្ពុជា​បន្ថែម​ទៀត

  • 2018-12-20 04:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ពង្រីក​ជើង​ហោះហើរ​ពី​ប្រទេស​វៀតណាម មក​កាន់​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​តំបន់​ឆ្នេរសមុទ្រ​របស់​កម្ពុជា ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត។ សំណូមពរ​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ពានរង្វាន់​ជូន​ទី​ភ្នាក់ងារ​ទេសចរណ៍ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​លក់​សំបុត្រ ជូន​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airline កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨។​

​លោក​រដ្ឋមន្ត្រី​លើកឡើង​ថា ដើម្បី​ទ្រទ្រង់​ដល់​ការ​រីក​លូតលាស់​នៃ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ការ​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​មធ្យោបាយ​ដឹកជញ្ជូន ទាំង​ផ្លូវ​អាកាស ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក ហេដ្ឋា​រចនាសម្ព័ន្ធ​ទ្រ​ទ្រ​ង់ និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​ដឹកជញ្ជូន គឺជា​កត្តា​កំណត់​ចាំបាច់​សម្រាប់​និរន្តរភាព​នៃ​វិស័យ​ទេសចរណ៍ ។​

លោក ថោង ខុន ថ្លែងនាពេលកន្លងមក
បើតាម​លោក ថោង ខុន បច្ចុប្បន្ន​ឧស្សាហកម្ម​ដឹកជញ្ជូន និង​ធ្វើ​ដំណើរ ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុងការ​រុញ​ដោល និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក្នុងនោះ ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ក៏​កើនឡើង​គួរឱ្យ​កត់​សម្គាល់ ដោយ​ឈរ​លើ​គោលការណ៍​សុវត្ថិភាព​ខ្ពស់ និង​ចំណេញ​ពេលវេលា បើ​ធៀប​នឹង​មធ្យោបាយ​ផ្សេងៗ​ទៀត។

​បច្ចុប្បន្ន កម្ពុជា​មាន​ជើង​ហោះហើរ​ពី​វៀតណាម​មក​ សរុប​ចំនួន ​២៣​ជើង​ក្នុង​មួយថ្ងៃ ក្នុងនោះ សៀមរាប​-​ហូ​ជី​មិញ ៦​ជើង, សៀមរាប​-​ហាណូយ ៦​ជើង​, ភ្នំពេញ​-​ហូ​ជី​ម៉ិញ ៥​ជើង ហើយ​និង​ជើងហោះហើរ​ពី សៀមរាប​-​ដា​ណា​ង​, ព្រះសីហនុ​-​ហូ​ជី​ម៉ិញ ដែល​ភាគច្រើន ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Vietname Airline, ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ​, ក្រុមហ៊ុន Vietjet, ក្រុមហ៊ុន​អាកាសចរណ៍ Silk Air និង​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;