[វីដេអូ] អ្នកចិញ្ចឹមឃ្មុំ​នៅសៀមរាប ថា​​លោក​មើល​ថែ​សត្វ​ឃ្មុំ ជាង​មើល​ថែ​ប្រពន្ធ​ទៅទៀត

  • 2019-04-23 09:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

លោក ឈៀង ឈូក វ័យ​២៩​ឆ្នាំ ជា​កសិករ​ចិញ្ចឹម​ឃ្មុំ​នៅ​ឃុំ​រហាល ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប​។ លោក​ចាប់​ផ្ដើម​ប្រកប​របរ​នេះ​តាំង​ពី​ឆ្នាំ​២០១៣ ក្រោយ​ពី​លោក​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​កសិកម្ម​នៅ​សាកលវិទ្យាល័យ​មានជ័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ ទោះបីជាមានការបង្អាប់បន្ទោសពីក្រុមគ្រួសាររបស់លោកក៏ដោយ ក៏លោកនៅតែជំនះធ្វើវារហូតបានជោគជ័យដូចសព្វថ្ងៃ។

លោក ឈៀង ឈូក

ទឹក​ឃ្មុំ​មិន​មែន​ជា​ផលិតផល​សម្រេច​តែ​មួយ​គត់​ដែល​លោក ឈូក ទទួល​បាន​ពី​ការ​ចិញ្ចឹម​ឃ្មុំ​ឡើយ​។ លម្អង​ផ្កា​គឺ​ជា​ផលិតផល​មួយ​ទៀត ដែល​លោក ឈូក ទទួល​បាន​ពី​ការ​ចិញ្ចឹម​ឃ្មុំ​របស់​លោក​។ លម្អង​នេះ​តែង​តែ​ជាប់​មក​ជាមួយ​នឹង​ជើង​ឃ្មុំ ក្រោយ​ពី​ពួក​វា​ត្រឡប់​មក​ពី​ក្រេប​លម្អង​ផ្កា​វិញ​។

ដើម្បី​ប្រមូល​លម្អង​នេះ​បាន លោក ឈូក ដាក់​តម្រង​ដែល​មាន​រន្ធ​តូច​ៗ​នៅ​មុខ​ផ្លូវ​ចូល​ផ្ទះ​ឃ្មុំ​។ ឃ្មុំ​ដែល​ចូល​ទៅ​ក្នុង​សម្បុក​ត្រូវ​ត្រសុល​ចូល​តាម​រន្ធ​តូច​ៗ​ទាំង​នេះ ដោយ​ទម្លាក់​លម្អង​ជាប់​នឹង​ជើង​ចោល​ទៅ​ក្នុង​តម្រង​របស់​លោក ឈូក​។ លម្អង​ផ្កា​ទាំង​នេះ មាន​សារធាតុ​ចិញ្ចឹម​និង​វីតាមីន​ល្អ​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត​។

ក្រៅ​ពី​លម្អង​ផ្កា​និង​ទឹក​ឃ្មុំ លោក​ឈូក​ក៏​អាច​ផលិត​ក្រមួន​ចេញ​ពី​ផ្លិត​ឃ្មុំ​បាន​ផង​ដែរ​។ ផ្លិត​ឃ្មុំ​ត្រូវ​យក​ទៅ​រំលាយ​ក្នុង​ឆ្នាំង​។ បន្ទាប់​ពី​ផ្លិត​ឃ្មុំ​រលាយ​ក្លាយ​ជា​ទឹក លោក ឈូក ចាក់​ទឹក​ក្រមួន​នោះ​ទៅ​ក្នុង​ផើង​មួយ​ដែល​ចម្រោះ​ក្រណាត់​។ ពេល​ច្រោះ​រួច លោក​ទុក​ទឹក​ក្រមួន​នោះ​រហូត​ដល់​កក ទើប​យក​ក្រមួន​នោះ​ទៅ​ប្រើ​ប្រាស់​តាម​ការ​គួរ​។

ក្នុងការធ្វើអាជីវកម្មនេះ លោកមើលថែសត្វឃ្មុំជាងប្រពន្ធលោកទៅទៀត ព្រោះបើលោកមិនថែវាដិតដល់ទេ លោកនឹងមិនទទួលបានផលល្អគាប់ចិត្តនោះឡើយ។ មួយវិញទៀត លោកក៏បានផ្ញើសារដ៏សំខាន់មួយទៅដល់អ្នកដែលមានបំណងចង់ចិញ្ចឹមឃ្មុំដូចលោកដែរ។

លោកថា «ឃ្មុំជាសត្វឧស្សាហ៍ ធ្វើការ២៤ម៉ោង អត់សម្រាកទេ។ ប្រសិនបើមនុស្សយើងធ្វើការដូចឃ្មុំវិញ មិនដឹងយកលុយទៅណាអស់ទេ»។ លោកចាប់ផ្ដើមរបរនេះនៅឆ្នាំ២០១៣ បើ។

ក្នុងការធ្វើអាជីវកម្មនេះ លោកមើលថែសត្វឃ្មុំជាងប្រពន្ធលោកទៅទៀត ព្រោះបើលោកមិនថែវាដិតដល់ទេ លោកនឹងមិនទទួលបានផលល្អគាប់ចិត្តនោះឡើយ៕

សូមទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម