មាន់ខ្នាយមាស ស៊ុត Everton ៦គ្រាប់ បន្ត​ដេញ​ប្រកៀក​ Liverpool និង Man City

  • 2018-12-24 01:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបំបាក់​ក្រុម Everton ៦-២ ក្នុង​សប្ដាហ៍​ទី១៨ នៃ​ក្របខណ្ឌ​លីគ​កំពូល​អង់គ្លេស English Premier League (EPL) កាលពីយប់មិញនេះ។

៦គ្រាប់​របស់​ក្រុមភ្ញៀវ Spurs រកបានដោយ Son Heung-Min ២គ្រាប់ (នាទី ២៧, ៦១), Dele Alli ១គ្រាប់ (នាទី ៣៥), Harry Kane ២គ្រាប់ (នាទី ៤៣, ៧៤) និង Christian Eriksen ១គ្រាប់ (នាទី ៤៨)។ ចំណែក ២គ្រាប់​សងវិញ​របស់ Everton រកបានដោយ Theo Walcott (នាទី ២១) និង Gylfi Sigurdsson (នាទី ៥១)។

កីឡាករ​របស់ Spurs អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាពផ្ដល់សិទ្ធិដោយ Reuters)
លទ្ធផល​នេះ ជួយ​ឲ្យ​ក្រុម​លោក Mauricio Pochettino បន្តឈរ​លេខ៣ ក្នុងតារាង ដោយ​មាន ៤២ពិន្ទុ ក្នុង ១៨ប្រកួត ចាញ់​ក្រុម​លេខ២ Man City តែ២ពិន្ទុ​ និង​ចាញ់​ក្រុម​កំពូល​តារាង Liverpool តែ ៦ពិន្ទុ​ប៉ុណ្ណោះ។

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;