អ្នក​ស្លាប់​ដោយសារ​ស៊ូណាមិ នៅ​ឥណ្ឌូណេស៊ី បន្ត​កើន​ឡើង

  • 2018-12-25 01:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រលកយក្សស៊ូណាមិនៅឥណ្ឌូណេស៊ី បានសម្លាប់មនុស្ស ៣៧៣នាក់ និងបង្ករបួសជាង ១៤០០នាក់ នៅលើកោះជ្វា និង ស៊ូម៉ាត្រា។ នេះបើយោងការបញ្ជាក់ពីមន្ត្រីឥណ្ឌូណេស៊ីម្នាក់ កាលពី​ល្ងាច​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៨។

អ្នកនាំពាក្យទីភ្នាក់ងារ​បន្ធូរបន្ថយ​ស្ថានភាពគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho បានថ្លែងថា មនុស្ស ១៤៥៩នាក់ បានរងរបួស ខណៈ ១២៨នាក់ទៀត កំពុងបាត់ខ្លួន។ ក្រុមសង្គ្រោះ កំពុងបន្តការងាររបស់ខ្លួន ដើម្បីស្វែងរកអ្នកដែលនៅរស់រានមានជីវិតពី​រលកយក្សស៊ូណាមិខាងលើ។

អ្នកនាំពាក្យដដែលបន្តថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងថែមទៀត៕

អត្ថបទទាក់ទង ស្លាប់ និង​របួស​ជាង ១ពាន់​នាក់ ក្នុងគ្រោះ​មហន្តរាយ​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;