សហព័ន្ធ ចេញ​សេចក្ដី​ប្រកាស រឿង​វិវាទ​ការ​ផ្ទេរ​កីឡាករ​រវាងភ្នំពេញក្រោន និង​វិសាខា

  • 2018-12-26 06:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី២៦ ខែធ្នូនេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ជុំវិញ​​វិវាទ​នៃ​ការ​ផ្ទេរ​កីឡាករ​រវាង​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន និង​ក្លឹបបាល់ទាត់​វិសាខា។ នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ សហព័ន្ធ បាន​បំភ្លឺ ៤ចំណុច ដែល​ក្នុង​នោះ ២ចំណុច ទាក់ទង​នឹង​វិវាទ​រវាង​ក្លឹប​ទាំង២។

២ចំណុច​នោះ រួមមាន៖

១. ក្លឹប​បាល់ទាត់​វិសាខា​ ព្រម​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ថ្លៃហូបចុក ស្នាក់នៅ និង​បណ្ដុះ​បណ្ដាល​ជូន​ក្លឹប​កីឡា​បាល់ទាត់​ភ្នំពេញក្រោន ដែល​បាន​បណុះ​បណ្ដាល​កីឡាករ​ទាំង ៥រូប​នោះ នា​ពេល​កន្លងមក។

២. សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នឹង​ដាក់​ឆ្លង​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ការ​ផ្ទែរ​កីឡាករ​ក្នុង​ស្រុក នៅ​ក្នុង​មហាសន្និបាត​ពេញអង្គ​របស់​ FFC នា​ដើម​ឆ្នាំ​២០១៩។

កីឡាករ​យុវជន​ភ្នំពេញក្រោនទាំង ៥ រូប ដែល​វិសាខាធ្វើពិធីបង្ហាញ​ កាលពីថ្ងៃទី១៦ ខែធ្នូ
សូម​រំលឹកថា គួររំលឹកថា កាលពីថ្ងៃទី១៦ ខែធ្នូ​កន្លងទៅ ក្លឹប​វិសាខា​ បាន​ធ្វើ​ពិធី​បង្ហាញ​ខ្លួន​កីឡាករ​ថ្មី​ចំនួន ១២នាក់ ដែល​ក្នុង​នោះ ៥នាក់​ជា​កីឡា​ករ​យុវជន​ភ្នំពេញក្រោន ដែល​រួមមាន ស៊ិន កក្កដា អ៊ិន សុដាវីដ អ៊ុក សុវណ្ណ គីម ឆាយ៉ា និងកែន ច័ន្ទសុភ័ក្រ្ត។ រំលង​បាន​១ថ្ងៃ ពោល​គឺ​នៅថ្ងៃ​ទី១៧ ខែធ្នូ ក្លឹបភ្នំពេញក្រោនបានចេញ​សេចក្ដី​ថ្លែងការណ៍ ដោយ​ប្រកាសថា៖ «ក្លឹបនឹងមិនចេញលិខិតអនុញ្ញាតិសម្រាប់កីឡាករណាម្នាក់ដែលស្ថិតក្នុងគម្រោងនៃការបណ្តុះបណ្តាលថ្នាលរបស់ភ្នំពេញក្រោនទៅកាន់ក្លឹបដទៃដោយមិនមានតម្លៃសំណងអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយសមស្របទេ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីគផងដែរ»។

សូមអាន​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ FFC ទាំងស្រុង​ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;