លោក​ ត្រាំ ទៅ​សួរ​សុខទុក្ខ​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​ដ៏​គួរឱ្យ​ភ្ញាក់​ផ្អើល ក្រោយ​ប្រកាស​ដកទ័ព​ពីស៊ីរី

  • 2018-12-27 04:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ទៅ​សួរ​សុខទុក្ខ​កងទ័ព​អាមេរិក នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​ត្រូវបាន​សារ​ព័ត៌មាន​បរទេស​ ​ហៅថា​ជា​ដំណើរ​លើក​ដំបូង​របស់​លោក ដ៏គួរ​ឱ្យភ្ញាក់ផ្អើល។

ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ នេះ​ធ្វើឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ប្រកាស​ដកទ័ព​ចេញពី​ស៊ីរី និង​អាហ្វហ្គានីស្ថាន។

ថ្លែង​ទៅកាន់​កងទ័ព​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Al Asad នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់ លោក ដូណាល់ ត្រាំ បាន​ការពារ​ការ​ប្រកាស​ដកទ័ព​នេះ។ លោក​ថា វត្តមាន​របស់​ទ័ព​អាមេរិក នៅស៊ីរី គឺមិនមាន​បំណង​ធ្វើជា​អចិន្រ្តៃយ៍​ឡើយ។

ជាមួយគ្នានោះ លោក​ក៏បាន​បញ្ជាក់​បន្ថែម​ទៅកាន់​អ្នក​កាសែត​ផងដែរ​ថា កងកុម្មង់ដូ​អាមេរិក ដែល​នៅ​ព្រំដែន​ក្នុងប្រទេស​អ៊ីរ៉ាក់ អាច​នឹង​ចូល​វាយឆ្មក់ និង​បំពេញ​បេសកកម្ម​នានា​នៅក្នុង​ប្រទេស​ស៊ីរី​បាន៕

ប្រភព៖ nytimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;