គ.ជ.ប បង្ហាញ​ចំនួន​ឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៨

  • 2018-12-27 06:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​សម្រេច​ផ្តល់​សុពលភាព​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៨ ដូចខាង​ក្រោម៖

-ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន ១៩៥ ៣៨៥ នាក់

-ប្រជាពលរដ្ឋ​ត្រូវលុប​ឈ្មោះ​ចេញពី​បញ្ជី​ចំនួន ៥៦ ៩៤១ នាក់

-ប្រជាពលរដ្ឋ​ស្នើសុំ​កែតម្រូវ​ទិន្នន័យ​ចំនួន ១ ៥៥៣ នាក់

-ប្រជាពលរដ្ឋ​ផ្ទេរចូល​ចំនួន ២៦ ២២៤ នាក់

-ប្រជាពលរដ្ឋ​សរុប​ដែលមាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ២០១៨ ចំនួន ៨ ៥៤៤ ៨៨៥​នាក់។

របាយការណ៍​ខាងលើនេះ ត្រូវបាន​បង្ហាញ​ដោយលោក លោក ឌុច សុន សមាជិក គ.ជ.ប ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការផ្តល់​សុពលភាព និងការ​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ២០១៨ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​នៅ​ទីស្តីការ​ គ.ជ.ប នាព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨។ ការ​ប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​បាន​ គ.ជ.ប បាន​បញ្ចប់​ការ​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ការដោះស្រាយ​បណ្តឹង​តវ៉ា និង​បណ្តឹង​ជំទាស់​ចប់រួចរាល់។

សម្រាប់​ការិយាល័យ​បោះឆ្នោត​វិញ លោក ឌុច សុន បាន​បញ្ជាក់​ថា​ មាន​ការ​កើនឡើង​ចំនួន ៣២៧ ការិយា​ល័យ (ពី ២២ ៩៦៧ ការិយាល័យ​ក្នុងឆ្នាំ​២០១៧ ទៅដល់ ២៣ ២៩៤ ការិយាល័យ​ក្នុងឆ្នាំ​២០១៨)។

សូម​ជម្រាប​ថា ចំពោះ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៨ គ.ជ.ប នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨។ បញ្ជី​បោះឆ្នោត​ផ្លូវការ​នេះ គ.ជ.ប នឹង​ត្រូវ​បញ្ជូន​ទៅរក្សា​ទុក​ជា​ឯកសារ​នៅ​លេខាធិការដ្ឋាន រាជធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោត និងនៅ​តាម​សាលា​ឃុំ-សង្កាត់​ចំនួន ១៦៤៦ ទូទាំង​ប្រទេស៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;