រោងចក្រ​នៅ​តៃវ៉ាន់ ងាក​ទៅ​រក​ហ្វីលីពីន ដើម្បី​គេច​ពី​សង្គ្រាម​ពាណិជ្ជកម្ម

  • 2018-12-27 07:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងចក្រ​ដំឡើង​ឧបករណ៍​បច្ចេកវិទ្យា​មួយ​ចំនួន ដែល​មាន​មូលដ្ឋាន​នៅ​ចិន​តៃវ៉ាន់ កំពុង​ងាក​ទៅ​រក​ប្រទេស​ហ្វីលីពីន ដើម្បី​បើក​រោងចក្រ​របស់​ខ្លួន និង​ដើម្បី​គេចចេញ​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ចិន និង​អាមេរិក។ ​ក្នុង​នោះ​ក៏​មាន​រោងចក្រ​ដំឡើង​គ្រឿង​បង្គំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក Apple ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អនុ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ហ្វីលីពីន លោក Ceferino Rodolfo ​ប្រាប់​នៅ​ក្នុង​ខែ​ធ្នូ​នេះ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ដែល​កំពុង​ចរចា​ជាមួយ​ហ្វីលីពីន ដើម្បី​បើក​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ មាន​ដូចជា Wistron Infocomm ដែល​ផលិត​គ្រឿង​បង្គំ​កុំព្យូទ័រ (ដូចជា៖ Mainboard, ក្រាហ្វិក​កាត, Server ជាដើម) និង​ក្រុមហ៊ុន Catcher Technology ដែល​មាន​រោងចក្រ​នៅ​តៃវ៉ាន់ និង​ចិន​ដីគោក​។

លោក Rodolfo បាន​បង្ហើប​យ៉ាង​ខ្លី​ថា ក្រុមហ៊ុន Catcher Technology គ្រោង​សាងសង់​រោងចក្រ​លើ​ផ្ទៃ​ដី ៦០ហិកតា។ ចំពោះ​ទំហំ​វិនិយោគ លោក​មិន​បាន​បញ្ជាក់​នោះ​ទេ។

កិច្ច​ព្រមព្រៀង​ទ្វេភាគី ហ្វីលីពីន និង​តៃវ៉ាន់ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១៧ បាន​ដើរតួ​នៅ​ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​តៃវ៉ាន់ ទៅ​វិនិយោគ​នៅ​ប្រទេស​ហ្វីលីពីន៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;