វៀតណាម ខាតបង់​ជិត ៩០០លាន​ដុល្លារ ដោយសារ​គ្រោះ​ធម្មជាតិ​ក្នុងឆ្នាំ​២០១៨

  • 2018-12-28 07:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រោះធម្មជាតិ​នៅ​ក្នុងប្រទេស​វៀតណាម នាឆ្នាំ​២០១៨នេះ បានធ្វើឱ្យ​មនុស្ស​ស្លាប់ ២១៨នាក់ និង​ខាតបង់ថវិកា​ប្រមាណ ៨៦០លានដុល្លារ។ នេះបើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រប់ និង​ការពារ​គ្រោះមហន្តរាយធម្មជាតិ​វៀតណាម ដែលត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​កិច្ចប្រជុំមួយ​កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០១៨។

បើទោះបី​ជាចំនួន​អ្នកស្លាប់ និងការខូចខាត ក្នុង​គ្រោះធម្មជាតិ​ឆ្នាំ​២០១៨នេះ មាន​ទំហំតូចជាង​ឆ្នាំ​២០១៦ និង ២០១៧​ក៏ដោយ ប៉ុន្តែ​វាក៏បាន​បង្កការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ចំពោះវៀតណាម​ផងដែរ។ ក្នុងនោះ​ គ្រោះ​ធម្មជាតិ​ឆ្នាំ​២០១៧ សម្លាប់​មនុស្ស ៣៨៦​នាក់ និង​ខាត​បង់ថវិកា​ជិត ២,៥​ពាន់លានដុល្លារ ខណៈឆ្នាំ២០១៦ ស្លាប់មនុស្ស ២៦៤នាក់ និង​ខាត​បង់ថវិកាជិត ១,៧ពាន់លានដុល្លារ។

គ្រោះ​ធម្មជាតិ​ដែល​កើតឡើង​នៅក្នុង​ប្រទេស​វៀតណាម នាឆ្នាំ​២០១៨​នេះ​រួមមាន៖ ព្យុះទីហ្វុង ១៣លើក, ទឹកជំនន់ធ្ងន់ធ្ងរ ១៤លើក, ចុះ​ត្រជាក់ខ្លាំង ៤លើក, រលកកម្តៅ ១១លើក និង​ព្យុះ​ភ្លៀង​ជាមួយល្បឿន​ខ្យល់​ខ្លាំង ៣០លើក៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;