ករណីផ្ទុះ១ នៅ​ក្រុង​ញ៉ូ​យ៉ក បណ្ដាល​ឲ្យ​មេឃ​ឡើង​ពណ៌​ខៀវ

  • 2018-12-28 07:34:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងចក្រ​ថាមពល Edison ដែល​មាន​មូលដ្ឋាន​នៅ​កណ្ដាល​ក្រុង​ញ៉ូយ៉ក សហរដ្ឋអាមេរិក បាន​ផ្ទុះ​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ ឡើង​ពណ៌​ខៀវ ក្នុង​ពេល​រាត្រី ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ (នៅ​អាមេរិក) និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ។ ពណ៌​ខៀវ​នេះ បណ្ដាល​មកពី​សារ​ធាតុគីមី នេអុង​ ចេញពី​រោងចក្រ​។

រូបភាព​នានា ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម ចំពោះ​ការ​ផ្ទុះដែល​កើតឡើង​នៅ​ក្នុង​តំបន់ Queens។ នាយកដ្ឋាន​អគ្គិភ័យ​ក្រុង​ញ៉ូយ៉ក បាន​ឲ្យដឹង​ថា មិនមាន​អ្នក​រងរបួស​ពី​ហេតុការណ៍​ផ្ទុះ​នេះ​ឡើយ​។

ហេតុការណ៍​ផ្ទុះ​ខាងលើ ធ្វើឲ្យ​រង្គើ​ដល់​អគារ និង​បែក​កញ្ចក់​បង្អួច ខណៈ​មនុស្ស​ម្នា នាំ​គ្នា​ចេញ​ទៅ​ឈរ​តាម​ដងផ្លូវ។ អគ្គិសនី បាន​ដាច់​រយៈ​ពេលខ្លី តែ​បាន​ត្រឡប់​មក​វិញ​ជា​ធម្មតា​។

យោង​តាម​ក្រុមហ៊ុន​តាម​ដាន​ជើង​ហោះហើរ FlightAware ហេតុការណ៍​ដដែល​បាន​ធ្វើឲ្យ​ព្រលាន​យន្តហោះ LaGuardia នៅ​តំបន់ Queens បិទ​ជា​បណ្ដោះអាសន្ន ដោយ​មិន​មាន​ជើង​ហោះហើរ​ណា​មួយ អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ព្រលាន កាល​ពី​ម៉ោង ៩:២២នាទី ដល់ ម៉ោង ១០:២៣ នាទី​យប់។ តែ​មក​ទល់​ពេលនេះ ជើង​ហោះហើរ អាច​ដំណើរការ​ជា​ធម្មតា។

សូម​បញ្ជាក់​ថា មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី​មូលហេតុ​ផ្ទុះ​នេះ​នៅ​ឡើយ​ទេ​៕

ប្រភព៖ CNN | RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;