តើសំណង់​វិមាន​ឈ្នះ ឈ្នះ សាងសង់​អស់​ប៉ុន្មានលានដុល្លារ?

  • 2018-12-29 09:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ថវិកាប្រើប្រាស់សម្រាប់ សាងសង់វិមាន​ ឈ្នះឈ្នះ​ សាលារាជធានីភ្នំពេញ បានចំណាយប្រមាណ ១២លានដុល្លារ

ពាក់ព័ន្ធទៅនឹងការចំណាយ សម្រាប់សាងសង់វិមានឈ្នះឈ្នះនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានស្នើសុំថវិកាមួយចំនួន បន្ថែមទៀតពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដើម្បីសាងសង់សមិទ្ធផលមួយចំនួនទៀត លម្អជុំវិញវិមានឈ្នះឈ្នះ ។

សម្ដេចហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​វិមានឈ្នះឈ្នះ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូនេះ
ក្នុងពិធីសម្ពោធ​ វិមានអនុស្សាវរីយ៍​ នយោបាយ​ឈ្នះ-ឈ្នះនិងអបអរសាទរខួប ២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅក្នុងប្រទេសកម្ពុជា​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា​ ថវិកាប្រើសម្រាប់សាងសង់វិមាន​ ឈ្នះឈ្នះ​ ភាគច្រើនជាថវិការបស់ សាលារាជធានីភ្នំពេញ ហើយថវិកាសម្រាប់សាងសង់នេះ បានចំណាយប្រមាណ ១២លានដុល្លាររួចទៅហើយ ដូច្នេះមានថវិកាមួយចំនួន​ ក៏បានត្រៀមបម្រុងសម្រាប់បន្តការសាងសង់។

ទាក់ទងចំណាយសម្រាប់ ការកសាងវិមានឈ្នះឈ្នះនេះផងដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ​ បានអះអាងថា ការចំណាយទៅលើការសាងសង់​ វិមានអនុស្សាវរីយ៍​ នយោបាយ​ ឈ្នះឈ្នះ​ មិនទាន់ត្រូវបានបូកសរុបនោះទេ ខណៈតម្រូវការចំណាយ នៅមានបន្តហើយការសាងសង់ សមិទ្ធផលមួយចំនួនជុំវិញ វិមាននេះត្រូវបន្តទៀតផងដែរ ។

សម្ដេចពិជ័យសេនា ទៀ បាញ់​ បានបញ្ជាក់ថា​ “ដោយសារតែការ​ សាងសង់​ វិមាន ឈ្នះ ឈ្នះ នេះ បានធ្វើយ៉ាងប្រញាប់ ប្រញាល់ ដើម្បីឲ្យលឿនការងារទាំងអស់ សម្រាប់រៀបចំ សម្ពោធ ផ្លូវការ នាពេលថ្ងៃនេះ ។ ដូចនេះ ការបូកសរុបថវិកា សាងសង់ មិនទាន់រាយការណ៍នៅឡើយទេ ទាមទារពេលវេលាមួយសមស្រប​ ម្យ៉ាងវិញទៀតការសាងសង់វិមាន ឈ្នះ ឈ្នះ ក៏មានការចូលរួមគាំទ្រ ឧបត្ថម្ភពីក្រសួងរដ្ឋាភិបាល មួយចំនួនផងដែរ” ។

វិមានឈ្នះ ឈ្នះ

សម្ដេច​បន្ដថា​ វិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ​ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ វិមាននេះបានសាងសង់ដោយ ស្នាដៃកូនខែ្មរសុទ្ធសាធ និងត្រូវបានសាងសង់ឡើង ដោយបានដកស្រង់ចេញពី ខ្លឹមសារគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន​ ជាពិសេសរចនាបទតាម ខ្មែរបុរាណ និងសម័យទំនើប ដែលមានរៀង៤ជ្រុងស្មើគ្នា ៕ សូមរំលឹកថា វិមាន​ ឈ្នះ-ឈ្នះ​ ត្រូវបានសាងសង់ ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ។

អាចអាន៖ ១០សន្លឹក បង្ហាញ​ពី​ទិដ្ឋភាព​សម្ពោធ​វិមានឈ្នះ ឈ្នះ

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;