Pogba បង្កើត​កំណត់ត្រា ដែល​មិន​ធ្លាប់​មាន​ក្នុង​អាជីព ក្រោម​គ្រូ​បង្វឹក​ថ្មី​របស់ Man Utd

  • 2018-12-31 01:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ ខ្សែ​បម្រើ Paul Pogba បាន​​រកគ្រាប់​បាល់​បាន​​ចំនួន ៤គ្រាប់ និង​ Assist ៣​លើក ក្រោម​ការដឹកនាំចំនួន ៣ប្រកួតដំបូងរបស់​អ្នកចាត់ការទូទៅថ្មីរបស់​ក្លឹបបិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer ។ តួលេខ​នេះ បាន​ធ្វើឲ្យ Pogba ធ្វើបាន​ល្អបំផុត​ក្នុង​អាជីព​របស់​ខ្លួន​ សម្រាប់​ខែ​​ធ្នូ ឆ្នាំ​២០១៨ នៅក្នុងលីគ​កំពូល​។

ត្រឹមតែ ៣ប្រកួត Pogba ក្រោមការដឹកនាំរបស់ Solskjaer អាចរកគ្រាប់បាល់​បានច្រើនជាង Pogba ដែលក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ​ក្រុមបិសាចក្រហមលោក Jose Mourinho ចំនួន ១៧ប្រកួតទៅ​ទៀត​។

៤គ្រាប់​របស់ Pogba ធ្វើបានក្នុងការប្រកួតទល់នឹង Huddersfield ២គ្រាប់ កាលពីពាក់កណ្ដាលសប្ដាហ៍នេះ និង​ Bournemouth ២គ្រាប់ កាលពីយប់មិញ។ ៤គ្រាប់នេះ ​ធ្វើឲ្យ Pogba ក្លាយជាកីឡាកររបស់បិសាចក្រហម ដែលអាចរកបានចំនួន ២គ្រាប់​​ក្នុង​២ប្រកួតជាប់ៗគ្នាជាលើកដំបូង ​ចាប់តាំងពីអតីត​ខ្សែប្រយុទ្ធបិសាចក្រហម​ Wayne Rooney រកបាន ៤គ្រាប់​ក្នុង​២ប្រកួត កាលពីខែ​ធ្នូ ឆ្នាំ​២០១២៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;