៣ខែចុង​ក្រោយ Facebook ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ខក​ចិត្ត​ ៣ដង

  • 2018-12-31 02:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨ នេះ (តុលា ដល់ធ្នូ) ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Facebook បាន​រង​រឿង​អាស្រូវ​ផ្ទួនៗ​គ្នា​ដល់​ទៅ​បី​លើក​ ទាក់ទង​នឹង​ការ​បែកធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់ ​រហូត​ឈាន​ដល់​ការ​ប្រមាញ់​បាន​នូវ​គណនី​រាប់​លាន​ដាក់​លក់​លើ​ទីផ្សារ​ងងឹត​ទៀតផង។

រឿងអាស្រូវ​ទាំង​ ៣ នោះ មានដូចខាងក្រោម៖

១. ៣០ លាន​គណនី​ត្រូវ​បាន Hack

កាល​ពី​ពាក់​កណ្តាល​ខែ​តុលា គេ​រក​ឃើញ​ថា​គណនី Facebook របស់​អ្នក​ប្រើប្រាស់​ប្រមាណ ៣០ លាន​គណនី​ បាន​បែកធ្លាយ​ទៅ​ភាគី​ទី​បី ដែល​រួម​បញ្ចូល​ទាំង​ព័ត៌មាន​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​លេខ​ទូរសព្ទ Email ភេទ សញ្ជាតិ និង​ទីតាំង​មួយ​ចំនួន​ជា​ដើម។

២. គណនី Facebook ប្រមាណ ៨១ ០០០ ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​ងងឹត

ក្រុម Hacker បាន​លួច​យក​គណនី​ Facebook Messenger របស់​អ្នក​ប្រើ​ប្រមាណ​ជាង ៨១ ០០០ កាល​ពី​អំឡុង​ខែ​វិច្ឆិកា ​ដាក់​លើ​ទីផ្សារ​ងងឹត​យ៉ាង​អនាធិបតេយ្យ។ ដោយ​តាម BBC ក្នុង​មួយ​គណនី​ក្រុម​ខិលខូច​អាច​លក់​ចេញ​ក្នុង​តម្លៃ ១០ សេន​ជាមួយ​ការ​បិទ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជូន​ទៀត​ផង។

៣. បែក​ធ្លាយ​រូប​ថត​អ្នក​ប្រើ​ប្រមាណ ៧ លាន​គណនី

នា​ពាក់​កណ្តាល​ខែ​ធ្នូ តួ​លេខ​ច្បាស់ការ​នៃ​អ្នក​ប្រើប្រាស់​ ៦,៨ លាន​គណនី​បាន​ជួប​កំហុស​ឆ្គង​នៃ Photo API ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទី​បី​អាច​លុកលុយ​ភ្ជាប់​ទៅ​កាន់​រូបថត​របស់​អ្នក​ប្រើប្រាស់​រូប​នោះ​បាន ថ្វី​បើ​មិន​បាន​បង្ហោះ​ជា​សាធារណៈ (Public) លើ​បណ្តាញ​សង្គម​ក៏​ដោយ។ យ៉ាងណាមិញ Facebook ក៏​បាន​ឆ្លើយតប​មក​វិញ​តាម​រយៈ​ការ​បង្ហាញ​ដំណោះស្រាយ​ទាំង​ភាគី​អ្នក​ប្រើប្រាស់​ផ្ទាល់ និង​ Developer ផ្ទាល់៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;