យាន​អវកាស​ណាសា បាន​ទៅ​ដល់​ចំណុច​ឆ្ងាយ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត នៅ​យប់​ឆ្លងឆ្នាំ

  • 2019-01-02 04:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈ​ដែល​ពិភពលោក​ប្រារព្ធ​ពិធិ​បុណ្យចូល​ឆ្នាំ​សាកល​២០១៩ យាន​អវកាស​របស់​អង្គការ​ណាសា​មួយ​ឈ្មោះ New Horizons ក៏បាន​ចូលរួម​សាទរ​ផងដែរ ពោលគឺ​យាន​នេះ បាន​ធ្វើដំណើរ​ឆ្លង​កាត់​វត្ថុមួយ​ឈ្មោះ Ultima Thule ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ ៦,៥ពាន់លាន​គីឡូម៉ែត្រ​ពី​ផែនដី។ នេះ​ជា​ចម្ងាយ​ដ៏ឆ្ងាយ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ ដែល​មាន​យាន​អវកាស​បាន​ធ្វើដំណើរ​ទៅដល់។

Ultima Thule ដែល​យាន New Horizons បាន​ឆ្លងកាត់
អង្គការ​ណាសា បាន​ទទួល​ការ​បញ្ជាក់​ពីការ​ធ្វើដំណើរ​ខាងលើ​នេះ​តាម​រយៈ​សញ្ញា និង​រូបភាព ដែល​បញ្ជូន​ចេញ​ពី​យាន​អវកាស​អង្កេត​នេះ នៅ​ម៉ោង ០០:៣៣នាទី​យប់រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី ១ ខែ​មករា ឆ្នាំ​២០១៩។

សូម​ជម្រាប​ថា យាន​អវកាស​ New Horizons ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ខែ​មករា ឆ្នាំ​២០០៦ ដែល​មាន​បេសកកម្ម​ចម្បង​គឺឆ្លងកាត់​ និង​សិក្សា​ភព​ជូពិទ័រ​ ដែល​បាន​ទៅដល់​ក្នុងឆ្នាំ​២០០៧ និង​ភព​ភ្លុយតូ ក្នុង​ឆ្នាំ​២០១៥។ បេសកកម្ម​បន្ទាប់​របស់​យាន​អវកាស​នេះ គឺ​ធ្វើដំណើរ​ឆ្លងកាត់ និង​សិក្សា​វត្ថុ​បន្ថែម​ទៀត នៅ​ក្នុង​តំបន់​អវកាស​មួយ​ហៅថា Kuiper Belt ពោលគឺ​ជា​តំបន់​ដែល​វត្ថុ Ultima Thule ស្ថិតនៅ៕

ប្រភព៖ Space ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;