វៀតណាម លាតត្រដាង​ផលិត​ផល AI របស់​ខ្លួន​ជា​លើក​ដំបូង​

  • 2019-01-02 07:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 170

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​វៀតណាម បាន​ប្រកាស​បង្ហាញ​ជា​លើក​ដំបូង​នូវ​ផលិតផល បញ្ញា​សិប្បនិម្មិត (AI) ក្នុង​ទម្រង់​ជា​ឆាតបត (Chatbot) ដែល​មាន​ឈ្មោះ​ថា "Ki-Ki” ។ ការ​បង្ហាញ​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​កម្មវិធី Zalo AI Summit 2018 កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨​។

Chatbot ជាអ្វី?

Chatbot ជា​កម្មវិធី​កុំព្យូទ័រ ឬ បញ្ញា​សិប្បនិម្មិត ដែល​អាច​ឆ្លើយឆ្លង​ស្វ័យប្រវត្តិ​ជាមួយ​អ្នក​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក តាម​រយៈ​សំឡេង ឬ សារ​ជា​អក្សរ។​ ជាទូទៅ វា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​សន្ទនា ក្នុង​គោលបំណង​ផ្ដល់​សេវា ឬ​ព័ត៌មាន ជូន​អតិថិជន​។

Chatbot ក៏ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ឧបករណ៍​បំពង​សំឡេង​នានា ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ LINE, Google និង Amazon ជាដើម​។

ឆាតបត Ki-Ki ត្រូវបានប្រើប្រាស់ដើម្បីមើលព័ត៌មានព្យាករណ៍អាកាសធាតុ (រូបថត៖ Zing)

លោក Vuong Quang Khai មកពី​ក្រុមហ៊ុន VNG បាន​ឲ្យដឹង​ថា Ki-Ki នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ការ​ស្រាវជ្រាវ​ថ្មីៗ ក្នុង​វិស័យ​ AI ក្នុង​គោល​បំណង​ដើម្បី​បង្កើត​ផលិតផល AI ទំនើប​ៗ​សម្រាប់​ប្រជាជន​វៀតណាម នា​ពេល​អនាគត​។ បច្ចុប្បន្ន Ki-Ki ឬ ឆាតបត អាច​ស្ដាប់​ភាសា​វៀតណាម​បាន ដើម្បី​បើក​បទ​ចម្រៀង អាន​ព័ត៌មាន ផ្ញើ​សារ មើល​ការ​ព្យាករ​អាកាស​ធាតុ និង​ស្វែងរក​ចំណេះ​ដឹង​ផ្សេងៗ។

លោក​បន្ត​ថា Ki-Ki នឹង​ត្រូវ​រួម​បញ្ចូល​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក ដូចជា ឧបករណ៍​បំពង​សំឡេង​ឆ្លាតវៃ ជាដើម។ យ៉ាងណាក៏ដោយ វា​មិន​ទាន់​ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ដោយ​ក្រុមហ៊ុន​ត្រូវ​ការ​បុគ្គលិក​ដែល​មាន​ជំនាញ ដើម្បី​អភិវឌ្ឍ​វា ឲ្យ​សម្រេច​៕

ប្រភព៖ Vietnamnet | searchdomino.techtarget ប្រែ​សម្រួល៖ លាភ.

;